歌詞
ឱ! ខ្សែទឹកឈូវាសនាខ្ញុំអឺយ!
យំសោកឥតស្បើយចិន្ដាមួហ្មង
ទឹកឈូហូរកួចកួចយកទូកក្ដោង
ដូចជារូបបងរងទឹកនេត្រា
ខ្ញុំសូមផ្ដែផ្ដាំតាមទឹករលក
សូមអ្នកនាំយកពាក្យពេចន៍ស្នេហា
ទៅប្រាប់ដល់ស្រីដោយក្ដីមេត្តា
ថាខ្ញុំនេះណាអភ័ព្វកន្លង
បើអូនឃ្លាតប្រាណបានទៅគេហើយ
អូនអឺយ! សូមអូនកុំបំភ្លេចបង
នឹករៀមផងនួនល្អងត្រួយហឫទ័យ
បើអូនឃ្លាតប្រាណបានទៅគេហើយ
អូនអឺយ! សូមអូនកុំបំភ្លេចបង
នឹករៀមផងនួនល្អងត្រួយហឫទ័យ
មួយឆ្នាំពីរឆ្នាំកន្លងផុតទៅ
រៀមចាំមើលពៅតបតសម្ដី
ពុំឃើញដំណឹងរៀមស្ទើរនឹងក្ស័យ
ពុំគួរស្រីថ្លៃដាច់ក្ដីមេត្តា
អាសូរទូកក្ដោងលិចបាត់ទៅហើយ
ដូចស្រស់ត្រាណត្រើយមិនឆ្លើយវាចា
ជីវិតជាតិនេះរស់គ្នានខ្លឹមសារ
ស្គាល់តែទុក្ខាចិន្ដាមួហ្មង
Written by: Sinn Sisamouth