積分
演出藝人
In Yeng
演出者
詞曲
Ma Laopi
作詞
Samneang Rithy
作曲家
Sath Sam Ouk
作曲家
製作與工程團隊
The CVMA Inc
製作人
歌詞
ចក្រវាល សែនធំ ទូលាយឆ្ងាយ
ចម្ងាយដែលយើង រកវាស់ពុំបាន
តែឋានភ្លើងស្នេហ៍ដុតរោលពេញប្រាណ
អាចឱ្យរំលាយចក្រវាលបាន
ជាឋាន ផេះផង់ អន្លង់ ជីវិត
ថ្វីបើរូបបង ជាអ្នកសង្គ្រាម
សាច់ឈាម បូជាជូន ផែនដីពិត
តែបើភ្លើងស្នេហ៍ ចូលមក សណ្ឋិត
កាយក្លាយជាល្អង ធូលី ដែលល្អិត
ចុះចាញ់ ជីវិត ដួងចិត្តស្នេហា
រុក្ខជាតិ ឃ្លាតក្ស័យ អាស្រ័យ សន្សើម
បងមានដង្ហើម
ត្រូវការសន្សើម ដួងចិត្តមេត្តា
សាងពិភពថ្មី នៃក្តីស្នេហា
បំភ្លេចវាសនា
ខ្សាច់ក្រួសនេត្រា អតីត
ភឹមអឺយ! គួរខំ សង្កត់ចិន្តា
សាងពាក្យសច្ចា អស់ពីដួងចិត្ត
តស៊ូទាំងកាយ ទាំងចិត្តអំណត់
ខាំមាត់អត់ធន់ ដោយក្តី នឿយហត់
ឱ្យក្រាំងស្នេហ៍កត់ ទុកជាតម្រា
រុក្ខជាតិ ឃ្លាតក្ស័យ
អាស្រ័យ សន្សើម
បងមានដង្ហើម
ត្រូវការសន្សើម ដួងចិត្តមេត្តា
សាងពិភពថ្មី នៃក្តីស្នេហា
បំភ្លេចវាសនា
ខ្សាច់ក្រួសនេត្រា អតីត
ភឹមអឺយ! គួរខំ សង្កត់ចិន្តា
សាងពាក្យសច្ចា អស់ពីដួងចិត្ត
តស៊ូទាំងកាយ ទាំងចិត្តអំណត់
ខាំមាត់ អត់ធន់ ដោយក្តី នឿយហត់
ឱ្យក្រាំងស្នេហ៍កត់
ទុកជា ត... ម្រា
Written by: Ma Laopi, Samneang Rithy, Sath Sam Ouk

