Sinn Sisamouth 熱門歌曲
積分
演出藝人
Sinn Sisamouth
演出者
詞曲
Sinn Sisamouth
詞曲創作
Mer Bun
詞曲創作
Sar Heng
作詞
Sar Sileth
作曲
Voy Ho
詞曲創作
Sive Sun
詞曲創作
Svay Sam Eua
詞曲創作
Kim Sam Ell
詞曲創作
Has Salan
詞曲創作
Long Bovith
詞曲創作
製作與工程團隊
The Cambodian Vintage Music Archive Inc
製作人
歌詞
ហ៊ឺម!... ហ៊ឺម!...
វាលវដ្ដសង្សារ មហាធំធេង
សុទ្ធតែវង្វេង ក្នុងភពអន្ធការអឺយ!
យកចាញ់យកឈ្នះ ក្នុងអនត្តា
មិនគិតអាត្មា កាយមិនមែនកាយ
ទទួលទារុណ ធ្ងន់លើសគិរី
សព្វកាយឥន្ទ្រីយ៍ ស្ទើរតែប្រេះធ្លាយអឺយ!
រងគ្រោះព្រោះស្នេហ៍ ផ្ដន្ទារូបកាយ
ប្រែក្លាយឃ្លាតឆ្ងាយ ឆ្ងាយពីស្រីថ្លៃ
បងសែនស្រលាញ់ អាណិតអូនណាស់
ដោយបងដឹងច្បាស់ ថាអូនភក្ដី
តែបងមិនអាច ជួបមុខចរណៃ
បងអាក្រក់ក្រៃ ដូចប្រេតតិរច្ឆាន
ណ្ហើយចុះបងស៊ូ តែឃ្លាតពីស្រី!
បងលាពិសី ស្រីនៅសុខសាន្តអឺយ!
ធ្វើម្ដេចកម្មព្រេង មិនឱ្យជួបប្រាណ
បងអាចជួបបាន ក្នុងក្ដីស្រមៃ
បងសែនស្រលាញ់ អាណិតអូនណាស់
ដោយបងដឹងច្បាស់ ថាអូនភក្ដី
តែបងមិនអាច ជួបមុខចរណៃ
បងអាក្រក់ក្រៃ ដូចប្រេតតិរច្ឆាន
ណ្ហើយចុះបងស៊ូ តែឃ្លាតពីស្រី!
បងលាពិសី ស្រីនៅសុខសាន្តអឺយ!
ធ្វើម្ដេចកម្មព្រេង មិនឱ្យជួបប្រាណ
បងអាចជួបបាន ក្នុងក្ដីស្រមៃ
Written by: Has Salan, Kim Sam Ell, Long Bovith, Mer Bun, Sar Heng, Sar Sileth, Sinn Sisamouth, Sive Sun, Svay Sam Eua, Voy Ho