歌詞
នឹកស្រមៃសម្តី ពៅមាសបង
ធ្លាប់សាសង ឆ្លើយឆ្លងបងនិងអូន
ពេលយប់យន់ គយគន់ព្រះចន្ទ្រា
រែងរងា រងាញ័រឱរា
ស្រណោះក្លិន សុបិន្តឃើញចរណៃ
ស្រណោះដៃ ដៃលស្រី ថ្នមកាយា
រីករាយចិត្ត ស្នេហ៍ស្និទ្ធ ផុតទុក្ខា
ចិត្តប្រាថ្នា ជាគ្នាតទៅ
បងស្រឡាញ់ អូនណាស់
គ្មានក្រឡាស់ ទេពៅ
ឃ្លាតទៅ នៅតែបំណង
ពេលវេលាកន្លង អូននិងបងមិនអាច
ផ្លាស់ប្តូរបានឡើយណា ស្នេហាលុះអវសាន្ត
ស្រណោះភ្លៀងធ្លាក់ត្រជាក់ទាំងពីរប្រាណ
តំណក់ភ្លៀងធ្លាក់ ប្រៀបបានទឹកនេត្រា
ហូរធ្លាក់មក ប្រាប់ថា នៅអាល័យ
ទោះពេលក្ស័យ គ្មានថ្ងៃឃ្លាតគ្នា បានឡើយ
នឹកស្រមៃសម្តីពៅឆ្លើយឆ្លង
ប្រាប់មកបង ថាអូនស្រឡាញ់បងណាស់
ស្រណោះដៃថ្នមស្រណោះដៃថ្នម
ស្រណោះដៃថ្នមស្រណោះដៃថ្នម
Written by: Musique Etrangere, Sinn Sisamouth