積分
演出藝人
ឡុង លក្ខិណា
演出者
詞曲
ឃ្លាំង កុម្ភៈ
作曲
យាំង បូរិន្ទ
詞曲創作
歌詞
I.ស្រឡាញ់គ្នាយូរហើយចិត្តអូនក៏បងបានដឹងច្បាស់ គឺបងចង់បែកគ្នាណាស់តើត្រូវអត់? មាត់បងកុំក្បត់ចិត្ត ប្រាប់ការពិតបើសិនបងហត់ បេះដូងបងដល់ពេលកំណត់ក្បត់ហើយមែនទេ?
II.បងសម្តែងនៅស្ទើរណាស់Styleបោកប្រាស់នៅមានកម្រិត ពេលខ្លះអូនក៏អាណិតចិត្តមាសមេ រកវិធីគ្រប់បែបយ៉ាងឱ្យអូនជឿដើម្បីជួបគេ គិតថាអូនភ្លើណាស់មែនទេមិនដឹងហេតុការណ៍
III.ដើរផ្លូវរួមគ្នាតែគោលដៅបងខុសអូន បងមិនច្បាស់លាស់ផង ឱ្យអូនស្មោះបងតាមណា ឃើញអូនមិនដែលមាត់កឬមួយបងគិតថា អូនចូលស៊ងជីវាបោកហើយមែនទេ?
IV.អូនដឹងគ្រប់យ៉ាងថាបងចង់បានអ្វី កុំខ្មាសអូនអី ទៅចុះទៅនៅនឹងគេ មនុស្សអូនចិត្តធម៌ខ្លាំងណាស់មិនច្បាស់មិនក្រសោបឱបទេ គោលដៅបងគឺជាគេអូនមិនហាមឃាត់
Written by: ឃ្លាំង កុម្ភៈ, យាំង បូរិន្ទ