積分
演出藝人
Sos Math
演出者
詞曲
Sos Math
作曲
製作與工程團隊
The CVMA Inc
製作人
歌詞
សំណាញ់ងងឹត បាំងជិតដួងរស្មី
ធម្មជាតិទាំងឡាយ ប្រែក្លាយជាស្ងាត់ជ្រងំ
ពពកខ្មៅ មមីដេរដាស
ដូចខ្ញុំ គ្រាំព្រោះស្នេហា
ផ្លេកបន្ទោរបញ្ចេញពន្លឺ ភ្លឺផ្លេក
ទ្រូងរៀមសង្វែក ព្រោះគិតដល់ភ័ព្វវាសនា
ដែលបានជួបកនិដ្ឋា
ស្នេហា ពេញដួងហទ័យ
ផ្លេកបន្ទោរបាត់ កាំរស្មីទៅ
ទុកឱ្យខ្ញុំនៅ សោកសៅរីងរៃ
ក្រោមវាំងនន ធម្មជាតិពេលរាត្រី
ភ័យឥតស្បើយ
ឱ!ផ្លេកបន្ទោរ ប្រៀបបានក្ដីស្នេហ៍ខ្ញុំ
ស្មានថាសុខុម ភារម្យមាសស្នេហ៍បងអើយ
ឈ្លោះមួយដង ប្រែកន្តើយ
ព្រងើយ គ្មានក្ដីមេត្តា
សំណាញ់ងងឹត បាំងជិតដួងរស្មី
ធម្មជាតិទាំងឡាយ ប្រែក្លាយជាស្ងាត់ជ្រងំ
ពពកខ្មៅ មមីដេរដាស
ដូចខ្ញុំ គ្រាំព្រោះស្នេហា
ផ្លេកបន្ទោរបញ្ចេញពន្លឺ ភ្លឺផ្លេក
ទ្រូងរៀមសង្វែក ព្រោះគិតដល់ភ័ព្វវាសនា
ដែលបានជួបកនិដ្ឋា
ស្នេហា ពេញដួងហទ័យ
ផ្លេកបន្ទោរបាត់ កាំរស្មីទៅ
ទុកឱ្យខ្ញុំនៅ សោកសៅរីងរៃ
ក្រោមវាំងនន ធម្មជាតិពេលរាត្រី
ភ័យឥតស្បើយ
ឱ!ផ្លេកបន្ទោរ ប្រៀបបានក្ដីស្នេហ៍ខ្ញុំ
ស្មានថាសុខុម ភារម្យមាសស្នេហ៍បងអើយ
ឈ្លោះមួយដង ប្រែកន្តើយ
ព្រងើយ គ្មានក្ដីមេត្តា
រៀម សែនអាល័យ
ដួងភ័ក្រ្ដថ្លៃ ជាប់នេត្រា
រៀម សែនអាល័យ
ដួងភ័ក្រ្ដថ្លៃ ជាប់នេត្រា
Written by: Sos Math

