收錄於

積分

演出藝人
Amie
Amie
演出者
詞曲
សុខ សុធារ័ត្ន
作曲
សុន រដ្ឋា
詞曲創作
សេង តារា
詞曲創作

歌詞

I.ត្រូវគេលួចលបចាក់ពីក្រោយខ្នង បើកទ្វាររបងឱ្យចោរចូលផ្ទះ លង់នឹងទង្វើពីដំបូងឡើងលះ ឥឡូវឈឺចង់ស្ទះស្ទើរតែជីវិតត្រូវក្ស័យ
II.អ្នកមើលងាយបេះដូងមនុស្សស្រីស្មោះត្រង់ អ្នកបោះបង់ខ្ញុំស្រវាចាប់អ្នកថ្មី ម្ដេចមានគេទៅហើយនៅតែមករកខ្ញុំធ្វើអី បេះដូងខ្ញុំមិនមែនកន្លែងកម្សាន្ត
R.ខ្ញុំមិនមែនគោក៏មិនមែនជាមាន់ទេ ចង់ប្រហារគ្រប់ពេលណាក៏បាន ធ្វើដូចកន្លែងសម្លាប់សត្វ សូមអង្វរឈប់តាមរំខាន បើអ្នកមិនបានស្រឡាញ់ខ្ញុំស្មោះ
III.គោមិនចង់ផឹកទឹកកុំបង្ខំអី បើអ្នកមានថ្មីដោះលែងខ្ញុំចុះ មិនចង់មានស្នេហាបែបវង្វេងម្នាក់ឯងលើកោះ ឱ្យអស់កម្មពៀរនឹងគ្នាត្រឹមហ្នឹង
Written by: សុខ សុធារ័ត្ន, សុន រដ្ឋា, សេង តារា
instagramSharePathic_arrow_out