積分
演出藝人
ធឿន បុរី
演出者
詞曲
យួន សោភ័ណ្ឌ
作曲
ង៉ូវ សូរិន
詞曲創作
歌詞
I.បងឃើញអូនឈរលឹបលកៀនវង់ ហេតុអ្វីឆោមយង់មិនព្រមចូលរាំ បទមិនត្រូវចិត្តឬក៏ខ្វះអ្នកនាំ ម្ដេចអូនមិនចូលរាំ គេរាំពេញវង់(2ដង) ឃើញទេអូនអើ…អើងអើយ
II.ចង់រាំបទអីស្រដីមកចុះ បងនៅកំលោះរាងមិនអន់ឡើយ អាចកំដររាំគូនឹងត្រាណត្រើយ តែសុំអើយចម្លើយ អូនចង់រាំបទអី?(2ដង) ប្រាប់មកអូនអើ…អើងអើយ
R.អូនចង់រាំក្បាច់ឬក៏រាំវង់ សារ៉ាវ៉ាន់តាលុងកន្រ្ទឹមស្គរដៃ ឡាំលាវរាំចូកកំពឹសម៉ាឌីហ៊្សុនបែបថ្មី ចង្វាក់អើយប្រពៃណី កេរពីដូនតា(2ដង) ឮទេអូនអើ…អើងអើយ
III.បងជាប្រុសស្មោះអ្នកណាមិនល្បីឱ្យតែចេញបទថ្មីមិនដែលអន់ឯណា អាចរាំបានគ្រប់ទម្រង់ ចាស់ក្មេងតាមប្រាថ្នា ចេញមកអើយម្ដងណា ដឹងរាំផ្អេីលភូមិ(2ដង)រាំទៅអូនអើ…អើងអើយ
Written by: ង៉ូវ សូរិន, យួន សោភ័ណ្ឌ