收錄於

積分

演出藝人
ពូ
演出者
詞曲
ឃ្លាំង កុម្ភៈ
作曲
សុខ សុធារ័ត្ន
詞曲創作

歌詞

I.បើរាប់តាំងពីក្មេងកន្លែងដើរលេងមិនរំលងខ្ញុំឡើយ មិនថាដីកោះដីគោកប្រាសាទតូចធំខ្ញុំ ក៏ទៅអស់ហើយ នៅតែកន្លែងមួយទេ ចង់លេងណាស់តែមិនធ្លាប់ទៅឡើយ កើតឡើងពេញកំលោះហើយមិនធ្លាប់ទៅឡើយលេងផ្ទះឪក្មេក
II.តើឱ្យទៅលេងឯណា បើគ្រាន់តែកូនគាត់ខ្ញុំមិនទាន់ស្គាល់ផង មិនដឹងមុខគាត់យ៉ាងម៉េច ផ្ទះនៅឯណាខ្ញុំចង់ស្គាល់កន្លង ខំព្យាយាមរាល់ឆ្នាំ តែអារាល់ឆ្នាំគឺវា Fail រាល់ដង ឆ្នាំនេះកើតសៅហ្មងខំបន់ផ្សងចង់បានមកឪក្មេក
R.ឱ! ឪក្មេកកូនអ្ហើយ កូនកំលោះហើយតើអ្នកនៅឯណា អ្នកនៅផ្សារឬក្រុង អ្នកស្រុកស្រែ ឬក៏អ្នកចំការ? ចង់ទៅលេងលោកពុកក្មេក ចង់ខ្លាំងពេក ឡើងដេកបន់ទេវតា ពីអនាគតកូនប្រសា ចង់ប្រាប់ថានឹកឪក្មេកណាស់
III.ចង់ទៅលេងឪក្មេកកូនត្រៀមចេកត្រៀមស្លា ត្រៀមនំត្រៀមជំនួនយ៉ាងធំ មានទាំងចាស់ទុំ ហើយមានទាំងអ្នកមហា ថ្លៃផ្ទះកូនត្រៀមហើយ ឪក្មេកអ្ហើយ តើអ្នកនៅឯណា ឆាប់ប្រាប់កូនប្រសាថាអ្នកលើកកូនឱ្យខ្ញុំហើយ
Written by: ឃ្លាំង កុម្ភៈ, សុខ សុធារ័ត្ន
instagramSharePathic_arrow_out