收錄於

積分

演出藝人
ខេម
聲樂
詞曲
ខេម
詞曲創作
ដា ភ្លេង
ដា ភ្លេង
作曲
ង៉ូវ សូរិន
詞曲創作
製作與工程團隊
ដា ភ្លេង
ដា ភ្លេង
錄音師

歌詞

បងចងចាំ​ ថ្ងៃ៥មករា​ បងនិងកនិដ្ឋា​ ​យេីងបានរៀបការ​ ឆ្នាំចិតប្រាំមួយ(1976) រៀបការកម្សត់ ទ្រូងសែនទុក្ខ​ព្រួយ​ ប្ដីមួយប្រពន្ធ​មួយ​ បេះដូងរលួយ​ អាណិតពន់ពេក។
អូននិងបង​ ឆ្លងគ្រប់បញ្ហា​ តាំងពីរៀបការ​ ១២មករា​ អង្គការបំបែក​ ក្រោយថ្ងៃរៀបការ ចិត្តប្ដីសង្វេគ​ បងស្រក់ទឹកភ្នែក​ កម្សត់អនេក​ បងនិងជីវា។
យុគខ្មៅអន្ធការ​ មហាវេទនា​ អរគុណភរិយា​ ស៊ូរួមវាសនា​ ទោះបីរូបបង​ ជាជនពិការ​ ក៏អូនមេត្តា​ ស្នេហាភក្ដី។
៥មករា​ ឆ្នាំចិតប្រាំពីរ(1977) ផនចយបងធី បានរៀបពិធី​ ខួបបងនិងស្រី ទោះជាមិនធំ​ តែធំពេកក្រៃ កលិយុគសម័យ ការគ្រប់គ្រងថ្មី រជ្ជកាលអង្គការ​។
[Repeated/ច្រៀងសារឡេីងវិញ]
យុគខ្មៅអន្ធការ​ មហាវេទនា​ អរគុណភរិយា​ ស៊ូរួមវាសនា​ ទោះបីរូបបង​ ជាជនពិការ​ ក៏អូនមេត្តា​ ស្នេហាភក្ដី។
៥មករា​ ឆ្នាំចិតប្រាំពីរ(1977) ផនចយបងធី បានរៀបពិធី​ ខួបបងនិងស្រី ទោះជាមិនធំ​ តែធំពេកក្រៃ កលិយុគសម័យ ការគ្រប់គ្រងថ្មី រជ្ជកាលអង្គការ​។
Written by: ខេម, ង៉ូវ សូរិន, ដា ភ្លេង
instagramSharePathic_arrow_out