積分

歌詞

I-ឱ!ព្រលានថ្មី និស្ស័យស្នេហា បានជួបបុប្ផា ផ្កាក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល ត្រកាលឆោមឆ្លៅ សម្រស់ពាលពៅ ដូចទេពកញ្ញា។
II-អាកាសយានដ្ឋាន ថ្មីស្អាតប្រណិត ដូចពៅវរមិត្ត ស្ថិតឋានទេវតា ស្ញប់ស្ញែងលេចធ្លោ ជាប់កែវនេត្រា ទេសចរប្រាថ្នា លើកល្យាណី។
R-ជានិស្ស័យស្នេហ៍ បុព្វេឱ្យជួប រូបបងមានភ័ព្វ បានអូនប្រណី ជួបភ្លាមស្នេហ៍ភ្លែត នៅព្រលានថ្មី សមិទ្ធផលថ្លាថ្លៃ ល្បីល្បាញខ្លាំងណាស់។
III-ស្អាតអើយសែនស្អាត ស្អាតគ្មានអ្វីប្រៀប បានគុណសន្តិភាព ជ្រាបភ្លឺត្រចះ អាកាសយានដ្ឋាន ថ្មីទើបនិងរះ មនុស្សគ្រប់ជាតិសាសន៍ តែងតែសរសើរ។
instagramSharePathic_arrow_out

Loading...