Nejlepší skladby od interpreta Ros Sereysothea
Kredity
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
វ៉ោយ ហូរ
Songwriter
Texty
ដួង... ចន្ទអឺ... អើយ?
ម្តេចឡើយ... ព្រងើយនឹងខ្ញុំ
ហុឺ!... ដែលចាំទទួលរស្មី
ព្រងើយ ព្រងើយ យូរម្លេះ
យប់នេះ ចន្ទរះធ្វើអ្វី
ចោលរស្មី រស្មីបំភ្លឺនរណា
ចោលរស្មី រស្មីបំភ្លឺនរណា
ខ្ញុំរែងរងា គ្មានគ្នាកៀកកើយ
ឱដួងចន្ទអើយ ឱដួងចន្ទអើយ
ឆ្លើយមកស្នេហ៍ខ្ញុំទេ
ឱ! បុប្ផារីកជិតដៃហើយ
គេធ្វើព្រងើយ កន្តើយមិនខ្ចីមើលផង
ឱ! បើបានគេបីត្រកង
សូមផ្សង សច្ចា
សង្ខារស៊ូក្ស័យ លើដៃតែមួយ
ឆ្លើយប្រាប់អឺអូនផង បង!អើយ
ដៃបីអឺ អូនហើយ
ស្រឡាញ់អូនទេ
កាលរស់អឺជាមនុស្ស គ្មានគេថ្មមបី
លុះគ្រាអឺក្សិណក្ស័យ
ស្រាប់តែមានដៃ គេបីត្រកង
ស្លាប់ចាប់ស្តាយ ទៅផង
រស់មិនដូច បំណង បងអើយ
បងអើយ ផ្សងជួបជាតិក្រោយ
ផ្សងជួបជាតិក្រោយ
ឈាមស្រក់អឺតក់តក់ ដក់លើធរណី
អូនទុកអឺ ជាទី អនុស្សាវរីយ៍ ចងដៃបងហើយ
នឹក អូនផងបងអើយ
ឱបក្រសោប កៀកកើយ
ឆ្លើយប្រាប់អឺ អូនផង
បងអើយ បងស្រឡាញ់អូនទេ
បងស្រឡាញ់អូនទេ
សូមលាហើយ លាហើយ លាហើយ
លាហើយ
ឱបងអើយ នៅឱ្យសុខា
អូនលាហើយ អូនលាហើយ
ព្រះអើយ សូមឱ្យចាំជាតិ
ជួបបងទៀត កុំឃ្លាតដូច ជាតិនេះ
បងអើយ បងអើយ
ថ្ងៃលិច ទៅហើយ
រៃយំអឺ ល្វើយល្វើយ
ឱ!ស្លឹកឈើអើយ ម្តេចដាច់ចាកមែក
បងអើយ លាហើយ
បងអើយ លាហើយ
Written by: វ៉ោយ ហូរ