Nabízeno v

Kredity

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
Pen Ran
Pen Ran
Performer
COMPOSITION & LYRICS
Voy Ho
Voy Ho
Lyrics
PRODUCTION & ENGINEERING
The CVMA Inc
The CVMA Inc
Producer

Texty

ក្រអ្វីម្ល៉េះ! ក្រអ្វីម្ល៉េះ!
បើក្រយ៉ាងនេះ អ្នកណាគេស្នេហ៍
មេត្តា អាណិត
ធ្វើល្ងង់ដល់ណាហុឹម! បងអើយ
បើអូនស្នេហ៍ហើយ ស្នេហ៍មួយជីវិត
ជឿអ្វីមួយផ្កាយ មួយជាសត្វល្អិត
សូមបងកុំគិត
ម្តេចមិនអោយគិត ជឿខូចជីវិត
ខ្លាចចិត្តស្រីរេ ដូចចុងស្រល់
ថ្វីបើរូបអូនប្រៀបដូច! ជាផ្កាយ
ថ្វីបើឆោមឆាយ ដូចនឹងធរណី
ហ្នឹងហើយខុសគ្នា រូបយើងទាំងពីរ
តែចិត្តតែមួយ
ជឿអ្វីនារី ថ្ងៃមួយចិត្តពីរ
អនុស្សាវរីយ គង់អស់ក្លិន
ដែករឹងទន់ហើយ ឫកឆ្មើងកណ្តើយ
បងអើយឥឡូវ រលាយបាត់អស់
បង! ចិត្តអូនស្មោះ
តែមិនជឿសោះ
មិនជឿហីចុះ ក្តៅណាស់នឹងប្រុស
ឆោមស្រស់ឈប់សិន ហុឺ!!'
ថាលេងទេតើ ប្រញាប់តែខឹង
អូនស្អាតអញ្ចឹង ប្រុសណាទ្រាំបាន
សូម្បីសត្វហើរ បើឃើញកល្យាណ
គង់តែវាជ្រុះ រោមមួយមិនខាន
ព្រោះថ្ពាល់កល្យាណ
រលោងប្រៀបបាននឹងចានមាស
ដែករឹងទន់ហើយ ឫកឆ្មើងកណ្តើយ
បងអើយឥឡូវ រលាយបាត់អស់
បង! ចិត្តអូនស្មោះ
តែមិនជឿសោះ
មិនជឿហីចុះ ក្តៅណាស់នឹងប្រុស
ឆោមស្រស់ឈប់សិន
ថាលេងទេតើ ប្រញ៉ាប់តែខឹង
អូនស្អាតអញ្ចឹង ប្រុសណាទ្រាំបាន
សូម្បីសត្វហើរ បើឃើញកល្យាណ
គង់តែវាជ្រុះ រោមមួយមិនខាន
ព្រោះថ្ពាល់កល្យាណ
រលោងប្រៀបបាននឹងចានមាស
Written by: Voy Ho
instagramSharePathic_arrow_out