Nabízeno v

Kredity

Texty

លែងខ្ញុំទៅ ឱ្យរស់នៅមានសេរី
ទុកធ្វើអ្វី បើក្ដីស្នេហ៏ខកបំណង
ទ្រូងឥតស្បើយ អស់ហើយជំនឿលើបង
ទ្រាំរស់ក្នុងភពសៅហ្មង ក៏បងមិនដឹងចិត្តស្រី
ទឹកភ្នែកខ្ញុំ យំសូមតែក្ដីមេត្តា
ក្រែងថ្ងៃណា បងនៅមានចិត្តប្រណី
តែថ្ងៃនេះ អង្វរនៅតែគ្មានន័យ
តើចិត្តនៅទ្រាំធ្វើអ្វី ឬរង់ចាំថ្ងៃមរណា
លែងខ្ញុំ ឱ្យខ្ញុំរកភពស្នេហ៏ថ្មី
ក្នុងនាមជាស្រី ដែលស្មោះចំពោះស្នេហា
ខ្ញុំយល់ខុស មិនមែនកំហុសអ្នកណា
នេះគឺភ័ព្វវាសនា ប្រាថ្នាដេាយចិត្តនៅក្មេង
ជូតទឹកភ្នែក ឱ្យអស់ពីភ្នែកខ្ញុំទៅ
បើទុកនៅ នាំឱ្យតែខ្ញុំវង្វេង
ខ្ញុំលាបង ដើរផ្សងក្នុងភពធំធេង
បើស្លាប់ ស្លាប់តែម្នាក់ឯង
មិនឱ្យចំបែងបងទេ
ជូតទឹកភ្នែក ឱ្យអស់ពីភ្នែកខ្ញុំទៅ
បើទុកនៅ នាំឱ្យតែខ្ញុំវង្វេង
ខ្ញុំលាបង ដើរផ្សងក្នុងភពធំធេង
បើស្លាប់ ស្លាប់តែម្នាក់ឯង
មិនឱ្យចំបែងបងទេ
Written by: Peou Sipho
instagramSharePathic_arrow_out