Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
សុីនសុីសាមុត និង ម៉ាឡៅពី
Songwriter
Texty
ពេលបងឃើញអូន នាងចុះងូតទឹក
ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់
អូនអើយ! អូនល្អ លើសគេទាំងអស់
បងចង់ស្គាល់ឈ្មោះ
តើពីរោះយ៉ាងណា?
រាងរាវស្ទាវតូច ដូចកិន្នរី
ឆោមឆើតពិសី គន់គាប់នេត្រា
ដំណើរល្វតល្វន់ ទន់មានលក្ខិណា
រៀមស្លុតចិន្ដា
ឃើញផ្កាល្អឯក
ឱ! កំពង់ចាម កំពង់ចិត្តអឺយ!
រៀមសូមកៀកកើយ កែវកុំប្រកែក
បើអូនប្រកាន់ ទ្រូងបងនឹងបែក
កែវកុំប្រកែក
ទទួលបងទៅ
បងសូមផ្ញើប្រាណ នឹងស្ងួនពិសី
បងសូមថ្នមបី ស្រស់ស្រីពាលពៅ
ព្រលប់អូនគេង ស្ដាប់ភ្លេងកើយភ្លៅ
បងបំពេពៅ
លុះសូន្យសង្ខារ
ឱ! កំពង់ចាម កំពង់ចិត្តអឺយ!
រៀមសូមកៀកកើយ កែវកុំប្រកែក
បើអូនប្រកាន់ ទ្រូងបងនឹងបែក
កែវកុំប្រកែក ទទួលបងទៅ
បងសូមផ្ញើប្រាណ នឹងស្ងួនពិសី
បងសូមថ្នមបី ស្រស់ស្រីពាលពៅ
ព្រលប់អូនគេង ស្ដាប់ភ្លេងកើយភ្លៅ
បងបំពេពៅ
លុះសូន្យសង្ខារ
Written by: សុីនសុីសាមុត និង ម៉ាឡៅពី

