Kredity

PERFORMING ARTISTS
Sisamouth Sinn
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sisamouth Sinn
Sisamouth Sinn
Songwriter

Texty

អូ!... អូ!... អូយ!
អូ!... អូ!... អូ!
អូ!... អូ!... អូយ!
អូនអើយ អូនមើលដួងតារារះ
រស្មីស្រឡះ នៅលើមេឃា
ផ្កាយរាប់មិនអស់ រះចោមចន្ទ្រា
ខ្លះជិតខ្លះឆ្ងាយ ច្រើនឥតគណនា
មើលចុះពុំងារ បងបង្ហាញស្រី
នៅចំពីមុខ បងនេះណាស្ងួន
គឺផ្កាយកូនមាន់ ណាចរណៃ
ផ្កាយនេះរៀមធ្លាប់ រៀបរាប់ប្រាប់ស្រី
ថាដូចមេមាន់ បណ្តើរកូនខ្ចី
តើស្រីនាងចាំបានទេ? ណាអូន
ឯនាយ... ឆ្វេងដៃបង
នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន
នៅចំ... ភក្ត្រាអូន
គឺជាផ្កាយយាមនង្គ័ល ណាពៅពិសី
យប់កាន់តែជ្រៅ សន្សើមក៏ធ្លាក់
ឆោមស្រស់វរលក្ខណ័ ត្រួយហឫទ័យ
អូនអើយ ល្មមអូនគេងហើយណាថ្លៃ
គេងកើយភ្លៅបង បងនឹងថ្នមបី
ច្រៀងបំពេស្រី ឱ្យអូនគេងបាន
ឯនាយ... ឆ្វេងដៃបង
នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន
នៅចំ... ភក្ត្រាអូន
គឺជាផ្កាយយាមនង្គ័ល ណាពៅពិសី
យប់កាន់តែជ្រៅ សន្សើមក៏ធ្លាក់
ឆោមស្រស់វរលក្ខណ័ ត្រួយហឫទ័យ
អូនអើយ ល្មមអូនគេងហើយណាថ្លៃ
គេងកើយភ្លៅបង បងនឹងថ្នមបី
ច្រៀងបំពេស្រី ឱ្យអូនគេងបាន
អូ!... អូ!... អូយ!
អូ!... អូ!... អូ!
អូ!... អូ!... អូ!
Written by: Sisamouth Sinn
instagramSharePathic_arrow_out

Loading...