Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
In Yeng
Performer
Eung Nary
Performer
Pen Ran
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
Texty
ក្រឡង់ឡង់អឺយ! ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
បងគេងស្រមៃ (បងគេងស្រមៃ)
ទាំងថ្ងៃ ទាំងយប់ (ទាំងថ្ងៃ ទាំងយប់)
ព្រលឹម ព្រលប់ ឃើញមុខកល្យាណ
ដូចជាស្រមោល អន្ទោលតាមប្រាណ
បើសិនមិនបាន ប្រាណពិតជាក្ស័យ
ណា៎! ណ៎យអឺយ!
ក្រឡង់ឡង់អឺយ! ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
ឮពាក្យប្រលោម (ឮពាក្យប្រលោម)
គួរព្រមអាណិត (គួរព្រមអាណិត)
តែខ្លាចមិនពិត ដូចពាក្យសំដី
គេថាប្រុសព្រាន គ្មានទេភក្តី
បើសិនមានប្តី លែងខ្ចីនឹកនា
ណា៎! ណ៎យអឺយ!
ក្រឡង់ឡង់អឺយ! ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
បងមិនមែនព្រាន (បងមិនមែនព្រាន)
ស្រេកឃ្លានតណ្ហា (ស្រេកឃ្លានតណ្ហា)
ធ្វើបាបបុប្ផា ឱ្យអូនកំព្រា
ប្រុសបង ប្រុសស្មោះ មានឈ្មោះល្អជា
យកបងជាគ្នា មិនខ្មាសគេទេ
ណា៎! ណ៎យអឺយ!
ក្រឡង់ឡង់អឺយ! ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
អូនព្រមប្រថុយ (អូនព្រមប្រថុយ)
លមើល ម៉ាចាន (លមើល ម៉ាចាន)
ក្រែងវាសនាមាន ប៉ះចំថៅកែ
ស្រឡាញ់បងចុះ មិនខុសចិត្តទេ
បងជាកុងសែ ឯបរប៉ៃលិន
ណា៎! ណ៎យអឺយ!
ក្រឡង់ឡង់អឺយ! ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
ក្រឡង់ឡង់អើយ ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
ក្រឡង់ឡង់អើយ ដូចវង់ចន្ទ្រា
រូបស្រស់សោភា ដូចជាទេវតា
បើបានឃើញហើយ ស្បើយអស់ទុក្ខា
ក្នុងនាលោកា គ្មាននរណាផ្ទឹមបាន
ឱ! រណ៎!... ណ៎យអឺយ!
Written by: Sinn Sisamouth

