Nejlepší skladby od interpreta Sinn Sisamouth
Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
Musiqe Etrangere
Composer
Voy Ho
Lyrics
PRODUCTION & ENGINEERING
Sinn Sisamouth
Producer
The Cambodian Vintage Music Archive Inc
Producer
Texty
ឱ!សង្សារ មាសបងអើយ
តាំងពីត្រាណត្រើយ ព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍
មិនអាចបំភ្លេចបាន
ស្រណោះបឹងឈូក អុំទូកលេងជាមួយគ្នា
ក្រោមចន្ទ្រារស្មីសោភា ដូចភ័ក្ត្រកល្យាណ
ពេលអូនបានញញឹម មកកាន់រៀម ម្តងៗ
ឱ្យរៀមស្នហ៍ស្នងស្នេហ៍តែនួនល្អង ជាប់ក្នុងចិត្ត
បំភ្លេចមិនបាន
ឱ!សង្សារ មាសបងអើយ
តាំងពីត្រាណត្រើយ ព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍
មិនអាចបំភ្លេចបាន
ស្រណោះ វាលវែង កន្លែងធ្លាប់ អង្គុយលេង
ស្កាប់ចម្រៀងបទភ្លេង ធម្មជាតិបំពេ អារម្មណ៍
ច្រៀងសណ្តំឱ្យស្រីមិត្រមុំ រសាយទុក្ខ ស្រមៃក្ដីសុខ
សុខក្នុងចិត្តឥតកង្វល់ ណាអូនអើយ
ឱ!សង្សារមាស បងអើយ
តាំងពីត្រាណត្រើយព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍
មិនអាចបំភ្លេចបាន
សែនស្ដាយកាយអូន លុះសូន្យរលត់សង្ខារ
បងប្រាថ្នា ក្នុងចិត្តសច្ចាជួបតែត្រាណត្រើយ
មាសបងអើយរៀមទុក្ខ ឥតស្បើយ ឥតល្ហើយទេ
ទុក្ខរឹតតែទ្វេ អាល័យស្នេហ៍គូជីវិត
បំភ្លេចមិនបាន
Written by: Musiqe Etrangere, Sinn Sisamouth, Voy Ho