Nabízeno v

Kredity

PERFORMING ARTISTS
ខាត់ សួស្តី
Performer
COMPOSITION & LYRICS
ប្រុសម៉ៅ
Composer
PEKPENH SOMALINA
PEKPENH SOMALINA
Songwriter
គុយលី ចម្រៀងពលករ
Songwriter

Texty

I-ច្រើនឆ្នាំហើយបងដែលយើងជាប្ដីប្រពន្ធ លំបាកក៏ទ្រាំអត់ធន់ ក៏ពួកយើងមិនដែលចោលគ្នា បានប្ដីអ្នកក្រ អូនមិនដែលថាទុក្ខវេទនា មានចានទោះខ្វះស្លាបព្រា ក៏រូបអូនមិនចោលទៅណា
II-សំណាបយោងដី រូបស្រីជាអ្នកយោងបង ទោះបីបងធ្វើឆ្គាំឆ្គង ធ្វើឱ្យអូនទឹកភ្នែកសោកា អូនព្រមអភ័យ មិនចោលប្ដីអូនទេណា ពេលនេះបងក៏ដឹងថា គឺរូបអូនជាកម្លាំងចិត្ត
III-អរគុណបងធ្វើឱ្យអូនមានសំណាង អរគុណគ្រប់យ៉ាង ដែលបងចូលក្នុងជីវិត ដូចជាចង្កឹះមានគូតាំងពីព្រេងព្រឹទ្ធ ស្រឡាញ់នឹងចេញពីចិត្ត ពេលបងដួលអូនអ្នកទាញដៃ
IV-អូនសូមសន្យា នឹងមើលថែបងដល់ចាស់ ពេលនេះយើងជួបទុក្ខខ្លះ តែថ្ងៃមុខយើងនឹងជោគជ័យ ជាកូនអ្នកក្រក៏អាចក្លាយជាសេដ្ឋី ឱ្យតែយើងប្រឹងរាល់ថ្ងៃ ទៅប្រៀបធៀបអីនឹងគ្រួសារគេ
Written by: PEKPENH SOMALINA, គុយលី ចម្រៀងពលករ, ប្រុស ម៉ៅ, ប្រុសម៉ៅ
instagramSharePathic_arrow_out