Nabízeno v

Kredity

PERFORMING ARTISTS
ជិន វឌ្ឍនា
Performer
COMPOSITION & LYRICS
ម៉ៃ វឌ្ឍនា
Songwriter

Texty

បើក Facebook មុខស្រពោន អូនបាន Post
នាំចិត្តប្រុស ដុះចិត្តព្រួយ ជ្រួយបកប្រែ
រឿងរ៉ាវចាស់ ដាស់ត្រឡប់ រាប់ថ្ងៃខែ
ដាមដៅស្នេហ៍ ដែលបានភ្លេច លេចមកវិញ ។
មើលហើយគិត រឹតតែកើត អើតចិត្តកម្ម
រឿងដែលចាំ ឆ្នាំកន្លង ឆ្លងចាកចេញ
ហាក់អណ្តែត ហេតុមកជ្រក ភ្នកម្សិលមិញ
ទុក្ខទោម្នេញ វេញម្តងទៀត សៀតចុកឈឺ។
Scroll ចុះឡើង ប៉ើងមិនផុត ដុតដរដំ
ខះអារម្មណ៍ ខំបិទបាំង ឃាំងពន្លឺ
នៅអន្ទោល យោលអន្ទង លងឱ្យឮ
ទ្រាំពើតឈឺ ព្រឺជំពប់ ផ្ទប់ឱរា ។
ដានក្រឡៅ ពៅក្រឡាស់ ផ្លាស់ក្រឡាច់
កម្មមួលផ្តាច់ កាច់បាក់ធ្លាក់ លាក់សាវតារ
កាយត្រឡប់ កប់ត្រឡិន កិនស្នេហា
កើយទុក្ខា ការចងចាំ ស្រាំចិត្តបង ។
Written by: ម៉ៃ វឌ្ឍនា
instagramSharePathic_arrow_out