Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
PRODUCTION & ENGINEERING
Sinn Sisamouth
Producer
The CVAM Inc
Producer
Texty
អ្នកណាទិញដួងចន្ទ
ដួងចន្ទគេងលើចុងស្រល់រង់ចាំ
ខ្ញុំលក់បានដួងចន្ទ ខ្ញុំមិនលក់ទេ… ស្នេហា
ភ្នែកបងងងឹត ភ្នែកបងងងឹត
តែស្នេហ៍ក្នុងចិត្ត រីកស្រស់ប៉ប្រឹម
អង្អែលថ្ពាល់ស្រី ស្រីនាងញញឹម
ស្នេហ៍មានសង្ឃឹម ជាឋានសួគ៌
ស្នេហ៍មានសង្ឃឹម ជាឋានសួគ៌
ឱ! ភ្លើងទៀនអឺយ! ឱ! ភ្លើងទៀនអឺយ!
ភ្លើងទៀនឆេះហើយ ហើយក៏រលត់
តែស្នេហាយើងនៅបរិសុទ្ធ
សម្បថយើងស្បថនៅដដែល
សម្បថយើងស្បថនៅដដែល
ស្នេហាខ្ញុំអឺយ! ខ្ញុំមិនលក់ឡើយ
ស្នេហ៍អឺយ! លក់មិនបានទេ
ព្រះចន្ទលក់បាន មិនលក់ទេស្នេហ៍
ស្នេហ៍ខ្ញុំគឺជាឋានសួគ៌
ភ្នែកបងខ្វាក់មែន តែស្នេហ៍បងភ្លឺ
ចិត្តនៅតែឮ អូនថាស្រលាញ់
ថ្នមហើយថ្នមទៀត អង្អែលគ្រឺតក្នាញ់
ស្រលាញ់គ្នានេះ លក់មិនបាន
ស្រលាញ់គ្នានេះ លក់មិនបាន
ភ្នែកបងខ្វាក់មែន តែស្នេហ៍បងភ្លឺ
ចិត្តនៅតែឮ អូនថាស្រលាញ់
ថ្នមហើយថ្នមទៀត អង្អែលគ្រឺតក្នាញ់
ស្រលាញ់គ្នានេះ លក់មិនបាន
ស្រលាញ់គ្នានេះ លក់មិនបាន
ស្រលាញ់គ្នានេះ លក់មិនបាន
Written by: Kim Sam Ell, Sinn Sisamouth, Siv Son, Tep Sokhom, Voy Ho