Kredity

PERFORMING ARTISTS
រ៉ុន គឹមសន
Performer
ឡុង លក្ខិណា
Performer
COMPOSITION & LYRICS
ឃ្លាំង កុម្ភៈ
Composer
យ៉ង់ ចន្ទនីតា
Songwriter

Texty

(ប)បងដេកតែឆ្ងល់ៗមិនបាត់សោះ រំខានស្រីស្រស់សុំសួរបន្តិចបានទេ
(ស)តើមានការអ្វីមករាំងផ្លូវគេ ខ្ញុំកំពុងតែប្រញាប់មានការសំខាន់ផង ហាអឺអឺយ ចៀសផ្លូវផង
(ប)ឆ្ងល់ផ្លែក្រសាំងអូនហើយនឹងឳឡឹកដើមវល្លិតូចល្អិតតែផ្លែនោះធំកន្លង ខុសពីក្រសាំងផែ្លប៉ុនកដៃនួនល្អង ដើមខ្ពស់ជង្គ្រងតែផ្លែដូចមិនទំនងសោះ ហាអឺអឺយ បងឆ្ងល់ដល់ចាស់
(ស)ឆ្ងល់មិនទំនងគ្រាន់តែរឿងប៉ុណ្ណឹងសោះបើចង់ដឹងច្បាស់សាកចូលជ្រកមើលសិនបង ក្រសាំងប៉ុនកដៃធ្លាក់មកស្ទើរសន្លប់តូងទម្រាំឳឡឹកប៉ុនផ្លែដូងតើប្រុសបងទៅជាយ៉ាងណា ហាអឺអឺយ សន្លប់ដាច់ផ្ងារ
(ស)ធម្មជាតិតាក់តែងបងឯងឆ្ងល់អីឆ្ងល់ម្លឹង
(ប)អីយ៉ូយព្រលឹងរឿងហ្នឹងគួរពិចារណា រឿងអី្វក៏ដោយមានហេតុមានផលផលជីវា
(ស)យី !លាសិនហើយចារកប្រេងកូឡាលាបទៅបង ហាអឺអឺយ ថ្ងៃក្រោយឱ្យរៀង
Written by: ឃ្លាំង កុម្ភៈ, យ៉ង់ ចន្ទនីតា
instagramSharePathic_arrow_out

Loading...