Top-Songs von Sinn Sisamouth
Songtexte
សេចក្ដីស្នេហ៍ខ្ញុំពុំមានព្រំដែនឡើយ
ជាយូរឆ្នាំមកហើយ ទើបជួបមួយរាត្រី
គ្រាន់តែបានស្គាល់អំពល់ទុក្ខបេតី
ចង់បានរូបស្រីថ្នមបីដាក់លើឱរា
ស្រីដែលខ្ញុំៗស្រលាញ់នោះ គឺស្រីទេពអក្សរ
រូបក៏សែនល្អលើសអស់ស្រីនៅឯឋានទេព្តា
ខ្ញុំស្រលាញ់ហើយ ហ៊ានប្ដូរកាយ ហ៊ានប្ដូរទាំងសង្ខារ
តែក្ដីប្រាថ្នាប្រាប់ថា គ្មានសង្ឃឹមទេ
សេចក្ដីស្នេហ៍ខ្ញុំ ពុំមានព្រំដែនសោះ
ព្រោះរូបនារីនោះ មិនមែនមនុស្សធម្មតា
ជាទេពអប្សរ បវរគាប់ចិន្ដា
ដែលជាកញ្ញាដែលខ្ញុំស្នេហ៍ក្នុងសុបិន្ត
ស្រីដែលខ្ញុំៗស្រលាញ់នោះ គឺស្រីទេពអក្សរ
រូបក៏សែនល្អលើសអស់ស្រីនៅឯឋានទេព្តា
ខ្ញុំស្រលាញ់ហើយ ហ៊ានប្ដូរកាយ ហ៊ានប្ដូរទាំងសង្ខារ
តែក្ដីប្រាថ្នាប្រាប់ថា គ្មានសង្ឃឹមទេ
សេចក្ដីស្នេហ៍ខ្ញុំ ពុំមានព្រំដែនសោះ
ព្រោះរូបនារីនោះ មិនមែនមនុស្សធម្មតា
ជាទេពអប្សរ បវរគាប់ចិន្ដា
ដែលជាកញ្ញាដែលខ្ញុំស្នេហ៍ក្នុងសុបិន្ត
ស្រីដែលខ្ញុំៗស្រលាញ់នោះ គឺស្រីទេពអក្សរ
រូបក៏សែនល្អលើសអស់ស្រីនៅឯឋានទេព្តា
ខ្ញុំស្រលាញ់ហើយ ហ៊ានប្ដូរកាយ ហ៊ានប្ដូរទាំងសង្ខារ
តែក្ដីប្រាថ្នាប្រាប់ថា គ្មានសង្ឃឹមទេ
តែក្ដីប្រាថ្នាប្រាប់ថាគ្មានសង្ឃឹមទេ
តែក្ដីប្រាថ្នាប្រាប់ថាគ្មានសង្ឃឹមទេ
តែក្ដីប្រាថ្នាប្រាប់ថាគ្មានសង្ឃឹមទេ
Written by: ញ៉ែម ផុន, បទភ្លេងបរទេស សម្រួលតន្រ្តី សម សាខន