Top-Songs von Pen Ran
Credits
PERFORMING ARTISTS
Pen Ran
Performer
COMPOSITION & LYRICS
វ៉ោយ ហូរ
Songwriter
Songtexte
នែ៎! អ្នកប្រុសស្រស់ឆើតឆាយា
រូបរាងសង្ហា ដូចរាជសីហ៍ អូនឃើញភ្លាម សឹងស្លឈាមព្រោះបេតី
ស្រក់ទឹកមាត់ ដូចគោចាស់យល់ស្មៅខ្ចី ចង់បានដៃ មកថ្នមបីឱ្យអស់ចិត្ត
ឈប់! ប្រញាប់អញ្ជើញទៅណា?
អូនសូមស្នេហា សូមកៀកកិត ថើបអូនមក អូនសូមយកថ្ពាល់ដាក់ជិត
ញ៉ែប៉ុណ្ណឹងហើយ គួរតែប្រុសនែបនិត្យ គួរអីចិត្ត ប្រុសវរមិត្ររឹងជាងដែក
មើល! ចុះរូបអូនល្អអស្ចារ្យ
ស្រស់ដូចទេវតា ចុះពីលើមេឃ ល្អទាំងឫក ស្រាមិនផឹក មិនល្មោភដេក
ចេះរៀបចំផ្ទះ មិនឱ្យបងទាស់ភ្នែក កុំប្រកែកៗស្ម័គ្រអូនទៅ
អូនមិនឱ្យបងនឿយកាយា
មិនឱ្យធ្វើការ ខ្លាចបងខ្មៅ ឱ្យនៅផ្ទះ ទុកដូចព្រះ ណា៎! ឆោមឆ្លៅ
សម្លម្ជូរ ការី ប្រហើរក្ដិបល្ពៅ ផ្គាប់ប្រុសពៅ អូនមិនខ្លៅចេះគ្មានសល់
ឱបថើប... អូនមកណា៎! ព្រលឹង ម្ដេចក៏ស្ងៀមឈឹងៗ អូនសែនខ្វល់?
ឬ... បង មិនទាន់ស្កប់ស្កល់ ដូច្នេះនៅសល់ ផ្ទៃក្នុងទៀតអ្ហី?
នែ៎ ! បងអ្ហា! មើលនែ៎! សាច់ភ្លៅអូន ណែនហើយរលោងៗ សម៉ត់ខៃ
ប្រៀបបានទេសឯក ហែកចេញពីកី ប្ដីអើយ! អ្នកប្ដី ពេញចិត្តឬទេ?
អូនអរណាស់ អរណាស់ គ្មានអ្វីផ្ទឹម អូនញញឹម ញញឹមជីវិតថ្មី
ដូចចន្ទ្ររះពេញបូរមី ទោះបីក្ស័យ ក៏អូនលែងគិត
រឹតខ្លាំងមកៗកុំសំចៃ ព្រោះស្រីថ្លៃ ស្រីថ្លៃជឿបងពិត
រឹតថែមទៀត ណាស្នេហ៍ស្និទ្ធិ ឱ្យស្មើចិត្ត ស្រេកឃ្លានយូរហើយ...
Written by: វ៉ោយ ហូរ