Credits
Songtexte
កម្រងភួងថ្កុល ខ្ញុំយល់កាលណា
រន្ធត់ចិន្តា ប្រាថ្នាចង់បាន
ស្រមើស្រៃមៃ ឃើញតែកល្យាណ
ធ្វើម្តេចនឹងបាន ប្រាណមកកៀកកើយ
ដងស្ទឹងសង្កែ បំពេដួងចិត្ត
ប្រាប់ថាវរមិត្រ ឥតបែរកន្តើយ
រង់ចាំរូបបង ឥតលោះពេលឡើយ
ស្ទឹងសង្កែអើយ ពិតឬយ៉ាងណា?
តោឈរនៅ ស្ងៀមធ្វើហី
អ្នកមិនព្រមស្តី ប្រាប់ពីចិន្តា
ពិតទេសម្តី ថាស្រីមេត្តា
ដូចទឹកស្ទឹងថា ស្នេហា!ស្នេហា! រូបខ្ញុំ
ភួងថ្កុលឱ្យក្លិន ហាក់មិនរសាយ
ឱ្យរៀមខ្វល់ខ្វាយ ស្ទើរតែស្រែកយំ
ឃ្លាតស្នេហ៍ខកចិត្ត ផ្តិតក្នុងអារម្មណ៍
ដង្ហោយហៅខ្ញុំ ឥតលោះពេលឡើយ
តោឈរនៅ ស្ងៀមធ្វើហី
អ្នកមិនព្រមស្តី ប្រាប់ពីចិន្តា
ពិតទេសម្តី ថាស្រីមេត្តា
ដូចទឹកស្ទឹងថា
ស្នេហា!ស្នេហា! រូបខ្ញុំ
ភួងថ្កុលឱ្យក្លិន ហាក់មិនរសាយ
ឱ្យរៀមខ្វល់ខ្វាយ ស្ទើរតែស្រែកយំ
ឃ្លាតស្នេហ៍ខកចិត្ត ផ្តិតក្នុងអារម្មណ៍
ដង្ហោយហៅខ្ញុំ ឥតលោះពេលឡើយ