Top-Songs von Sinn Sisamouth
Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Songtexte
កាលគន់ឆោមយង់ អណុងនាង
ចម្រៀងច្រៀងថ្ងូរ
សូរសៀងគ្រលួចចាកឋានដួង! ចិត្ត
បរិយាយរ៉ាយរ៉ាប់ចំពោះពិត ជូនបណ្តូលចិត្ត
ថ្លៃជាងជីវិត ស្ថិតក្នុងលោកិយ
គ្មានអ្វីជ្រៀតជ្រែកបំបែកបាន
សួនសួគ៍វិមាន ទាំងសួគ៍សុខសាន្តឋានផ្ទឹមថ្លៃ
ស្ម័គ្រស្មោះតែមួយត្រួយហឫទ័យ
សូមកែវប្រណី ទោះក្ស័យគ្មានគិតឥតរួញរា
បើរស់សូមរស់ ក្បែរទ្រូងអូន
បើសូន្យសូមសូមសូន្យ ព្រមពេលគ្នា
បើរៀមនៅរស់ រស់ខ្វះពុំងា
វាចាថាលា ក្ស័យប្រសើរជាង
ជាតិនេះជាតិក្រោយ សូមសច្ចា
ព្យាយាមប្រាថ្នា សុវណ្ណមច្ឆាជាគូទៀត
បើសិនលោកនេះ ផ្លាស់ប្តូរមិនទៀង
ស្លាប់ចុះជាជាង
បើមិនបាននាងសុវណ្ណមច្ឆា
ជាតិនេះជាតិក្រោយ សូមសច្ចា
ព្យាយាមប្រាថ្នា សុវណ្ណមច្ឆាជាគូទៀត
បើសិនលោកនេះ ផ្លាស់ប្តូរមិនទៀង
ស្លាប់ចុះជាជាង
បើមិនបាននាងសុវណ្ណមច្ឆា
Written by: Sinn Sisamouth