album cover
មេឃឥតមេត្តា
3
Worldwide
មេឃឥតមេត្តា wurde am 14. Februar 2022 von The Cambodian Vintage Music Archive, Inc. als Teil des Albums veröffentlichtប្រជុំកាសែតចម្រៀងខ្មែរ ទី១
album cover
Veröffentlichungsdatum14. Februar 2022
LabelThe Cambodian Vintage Music Archive, Inc.
Melodizität
Akustizität
Valence
Tanzbarkeit
Energie
BPM153

Credits

PERFORMING ARTISTS
Pen Ran
Pen Ran
Performer
COMPOSITION & LYRICS
Kim Sam Ell
Kim Sam Ell
Songwriter

Songtexte

មេឃអឺយ!មេឃ ធ្លាប់តែមានភ្លៀង
បែរជារាំង តើមកពីអ្វី
មើលធម្មជាតិ ធ្លាប់លាស់ខៀវខ្ចី
ឥឡូវក្ស័យ ឥតមានអ្វីសោះឡើយ
មេឃអឺយ!មេឃ អ្នកដាក់ទណ្ឌកម្ម
រាប់ម៉ឺនឆ្នាំ ឬក៏យ៉ាងណា?
ផែនដីរីងស្ងួត ហួតប្រេះក្រឡា
ឬក៏ផ្ដន្ទា តាមចិន្ដាខឹង
បើខឹងមិនព្រម ឱ្យភ្លៀងចុះ
សូមតែសន្ដោស ត្រឹមទឹកសន្សើម
ឱ្យធ្លាក់ជោគជាំ ជួយជាដង្ហើម
ធម្មជាតិឱ្យសើម កុំបីក្រៀមស្រពោន
ធម្មជាតិច្រៀង រឿងអស់សង្ឃឹម
មេឃនៅញញឹម មិនព្រមវាចា
តោះតើយព្រងើយ ហើយបែរភក្ត្រា
គ្មានក្ដីមេត្តា វាសនាជីវិតសត្វ
បើខឹងមិនព្រម ឱ្យភ្លៀងចុះ
សូមតែសន្ដោស ត្រឹមទឹកសន្សើម
ឱ្យធ្លាក់ជោគជាំ ជួយជាដង្ហើម
ធម្មជាតិឱ្យសើម កុំបីក្រៀមស្រពោន
ធម្មជាតិច្រៀង រឿងអស់សង្ឃឹម
មេឃនៅញញឹម មិនព្រមវាចា
តោះតើយព្រងើយ ហើយបែរភក្ត្រា
គ្មានក្ដីមេត្តា វាសនាជីវិតសត្វ
Written by: Kim Sam Ell
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...