Top-Songs von Ros Sereysothea
Credits
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
Nhem Phon
Composer
Siv Son
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Songtexte
សូមបងឡើងមករាំ (ក្វាន់តាណាមេរ៉ា)
ឡើងមករាំ! រាំ! ជាមួយអូនម្ដង (ក្វាន់តាណាមេរ៉ា)
ចិត្តអូនស្រឡាញ់ តែបង
ស្រឡាញ់តែបង គ្រប់រាល់រាត្រី
រូបបងស្រស់ឆើតឆាយ (ក្វាន់តាណាមេរ៉ា)
ប្រុសឆើតឆាយ អូនចង់តែកៀកកើយ (ក្វាន់តាណាមេរ៉ា)
ចំពោះបងមួយប៉ុណ្ណោះ អូនស្មោះចំពោះថ្លៃហើយ
រាល់ថ្ងៃអូនស្ទើរឆ្កួត វង្វេងអស់ហើយ
បងកុំព្រងើយឱ្យស្រីព្រួយ
សូមបងអាណិតណ៎ា ស្នេហ៍អូនទៅ!
សូមបងឆ្លងឆ្លើយ មករកស្រី
អូនចាំថ្នមបី ប្រុសថ្លៃហើយ
កុំនៅកន្តើយ ណ៎ា! ណ៎ា! ពន្លក
បងឆ្លើយប្រាប់អូនមក (ក្វាន់តាណាមេរ៉ា)
ប្រាប់អូនមកអូន នៅចាំបងហើយ (ក្វាន់តាណាមេរ៉ា)
សូមបងកុំនៅស្ងៀម
ប្រុសអឺយកុំកន្តើយ ណ៎ាប្រុសស្នេហ៍!
រាល់ថ្ងៃអូនស្ទើរឆ្កួត វង្វេងអស់ហើយ
បងកុំព្រងើយឱ្យស្រីព្រួយ
សូមបងអាណិតណ៎ា ស្នេហ៍អូនទៅ
សូមបងឆ្លងឆ្លើយ មករកស្រី
អូនចាំថ្នមបី ប្រុសថ្លៃហើយ
កុំនៅកន្តើយ ណ៎ា! ណ៎ា! ពន្លក
បងឆ្លើយប្រាប់អូនមក (ក្វាន់តាណាមេរ៉ា)
ប្រាប់អូនមកអូន នៅចាំបងហើយ (ក្វាន់តាណាមេរ៉ា)
សូមបងកុំនៅស្ងៀម
ប្រុសអឺយកុំកន្តើយ ណ៎ាប្រុសស្នេហ៍!
រាល់ថ្ងៃអូនស្ទើរឆ្កួត វង្វេងអស់ហើយ
បងកុំព្រងើយឱ្យស្រីព្រួយ
សូមបងអាណិតណ៎ា ស្នេហ៍អូនទៅ!
សូមបងឆ្លងឆ្លើយ មករកស្រី
អូនចាំថ្នមបី ប្រុសថ្លៃហើយ
កុំនៅកន្តើយ ណ៎ា! ណ៎ា! ពន្លក
បងឆ្លើយប្រាប់អូនមក (ក្វាន់តាណាមេរ៉ា)
ប្រាប់អូនមក អូននៅចាំបងហើយ (ក្វាន់តាណាមេរ៉ា)
សូមបងកុំនៅស្ងៀម
ប្រុសអឺយកុំកន្តើយ ណ៎ាប្រុសស្នេហ៍!
កុំកន្តើយ ណ៎ាប្រុសស្នេហ៍!
កុំកន្តើយ ណ៎ាប្រុសស្នេហ៍!
Written by: Nhem Phon, Siv Son