album cover

Back light

1Old School Rap2023
album cover
Back light wurde am 24. Juni 2023 von KLAPYAHANDZ CO., LTD. als Teil des Albums Reflexion veröffentlicht
Veröffentlicht24. Juni 2023
LabelKLAPYAHANDZ CO., LTD.
BPM89
Melodizität
Akustizität
Valence
Tanzbarkeit
Energie

Songtexte

នេះជាការទទួលស្គាល់ពន្លឺនៅជាប់ក្រោយខ្នង
បណ្តុំនៃឥទ្ធិពលដែលយើងតែងមើលរំលង
ត្រូវតែតបស្នង ហើយគួរតែដឹងការពិត
យកជាឧទាហរណ៏ទៅកែលំអជីវិត
នេះជាឃ្លាំងជំរុញទឹកចិត្តអោយពួកយើងរិតតែ strong
ដែលខ្ញុំបានសរសេរ ចម្រាញ់វាចេញជា song
ត្រូវតែតបស្នង ហើយគួរតែដឹងការពិត
យកជាឧទាហរណ៏ទៅកែលំអជីវិត
បន្ទាប់ពីសុខសប្បាយ សុំចំណាយពេលថ្លែងអំណគុណ
ដល់ក្រុមកំពូលមនុស្សដ៏អស្ចារ្យ គ្រួសារនិងប្រពន្ធ
សំរាលរាល់នៅទំងន់ ទុក្ខធុរះពេលដែលខ្ញុំធ្លាក់ធ្ងន់
ចូលខ្លួនជាទីព្រឹក្សា សម្រួលបញ្ហាដែលមាននៅកកកុន
អោយ snap មកបច្ចុប្បន្នឈប់ confront អតីតកាល
របួសដែលជាប់និរន្ត អោយវាជានិងបានធូស្រាល
ពង្រឹងចំនុចដែលអន់ analyze ពីចុងដល់ក្បាល
ស្រូបយកពាក្យល្អចូលអារម្មណ៍ ឆ្ពោះទៅត្រង់អោយចំកណ្តាល
អរគុណដែលបានរក្សា ពាក្យប៉ុន្មានម៉ាត់ដូចជាជឿជាក់
មិនលួចលាក់វាយប្រហារ បង្កប់នៅខ្លឹមសារដែលត្រជាក់
បន្ថែមនៅភាពហានខ្លា តាមការសួរសុខទុក្ខនិងរាក់ទាក់
សៀតពាក់បណ្តុះបណ្តាល ផ្នត់គំនិតអោយគិតបានជាក់លាក់
បើទោះជាខ្ញុំភ្ញាក់ដោយសារតែអ្នកជួយរើ
សភាពពីទ្រុតទ្រោម រហូតដល់បានប្រសើរ
ទាំង physical និង mental កាត់ obstacle ធ្លាប់ដើរ
ស្គាល់មូលដ្ធានសំខាន់ៗដែលខ្ញុំអាចយកប្រើ
នេះជាការទទួលស្គាល់ពន្លឺនៅជាប់ក្រោយខ្នង
បណ្តុំនៃឥទ្ធិពលដែលយើងតែងមើលរំលង
ត្រូវតែតបស្នង ហើយគួរតែដឹងការពិត
យកជាឧទាហរណ៏ទៅកែលំអជីវិត
នេះជាឃ្លាំងជំរុញទឹកចិត្តអោយពួកយើងរិតតែ strong
ដែលខ្ញុំបានសរសេ ចម្រាញ់វាចេញជា song
ត្រូវតែតបស្នង ហើយគួរតែដឹងការពិត
យកជាឧទាហរណ៏ទៅកែលំអជីវិត
គ្មានអ្នកណាដែលល្អគ្រប់ដប់ ដូចមនុស្សដែលធ្វើឆ្លាត
ខ្ញុំក៏នៅក្នុងចំណោមពួកគាត់ក្រោយដឹងឡើងបាក់ស្បាត
ទើបដឹងនៅពេលដល់បាត បាត់តំលៃខំសាងពីដៃស្អាត
រសាយចិត្តខំតវ៉ា តែយ៉ាងណាក៏បានត្រឹមភ័យខ្លាច
រាប់អានអ្នកខ្ចិលបីអ្នក ខ្ញុំជាក់ជាទីបួន
ខ្ញុំគួរតែបានសិក្សា មិនគួរណាភ្លេចខ្លួន
នៅក្រោយសំពៅរងនៅសំពាតអោយគេបង្ខំបានភ្ទួនៗ
តែគេមិនខុសដែលអាចបង្វក់ព្រោះតែខ្ញុំភ្លក់ឡើងចេញក្អួត
តែខ្ញុំទទួលបាន តែខ្ញុំបានចេញរួច តែខ្ញុំទទួលបាន ពន្លឺពីក្រោយជួយ
កេសពីក្រោយអោយក្រោកទុកសោក្ខកំរាប់ជាមួយ
បណ្តុះពង្រាយចិត្តខំប្រឹង នឹងបានជំនួយ
តែខ្ញុំទទួលបានៗ តែខ្ញុំបានចេញរួច តែខ្ញុំទទួលបានៗ ពន្លឺពីក្រោយជួយ
កេសពីក្រោយអោយខ្ញុំក្រោកទុកសោក្ខកំរាប់ជាមួយ
បណ្តុះពង្រាយចិត្តខំប្រឹង នឹងបានជំនួយ
នេះជាការទទួលស្គាល់ពន្លឺនៅជាប់ក្រោយខ្នង
បណ្តុំនៃឥទ្ធិពលដែលយើងតែងមើលរំលង
ត្រូវតែតបស្នង ហើយគួរតែដឹងការពិត
យកជាឧទាហរណ៏ទៅកែលំអជីវិត
នេះជាឃ្លាំងជំរុញទឹកចិត្តអោយពួកយើងរិតតែ strong
ដែលខ្ញុំបានសរសេ ចម្រាញ់វាចេញជា song
ត្រូវតែតបស្នង ហើយគួរតែដឹងការពិត
យកជាឧទាហរណ៏ទៅកែលំអជីវិត
Written by: Sam Wekeley, Vin Vitou

Shazam-Fußzeile

Sprache auswählen:
Google Play Store
Apple App Store
Chrome Web Store
Galaxy Store

Folge uns auf:

Loading...