Songtexte

I-ម្តេចនឹងហ៊ានប្រាប់ទៅ ខ្លាចត្រូវសង្គ្រោះបន្ទាន់ បើសិនប្រពន្ធតាមទាន់ ខ្លាចឆ្អិនដូចមាន់ស្ងោរ ឈឺចាប់មិនអាចស្តី ព្រោះស្រីបោកអស់គូទខោ ស្មានមិនដល់នាងមកក្បត់ចិត្តហ៊ា ហ៊ាឈឺផ្សា..
II-ចុះទឹកក្រពើ ឡើងលើក៏ខ្លា អុជធូបយំប្រាប់លោកតា លោកតាៗ ខ្ញុំចង់ឱ្យលោកតាជួយ លោកតាជួយប្រឹក្សា..
R-ខ្ញុំដេកឈឺចាប់ តែប្រាប់ប្រពន្ធមិនបាន ស្លាប់ភ្លាមមិនខាន បើសិនរឿងនេះបែកការណ៍ទឹកភ្នែកខ្ញុំស្រក់ ខ្ញុំស្រក់មិនមែនគ្មានបញ្ហា ខ្ញុំប្រាប់លោកតា តែតាកុំប្រាប់ប្រពន្ធខ្ញុំ
III-បាយទឹកមិនចូល សូមអូនកុំពោលសង្ស័យ
កុំសួរនាំអី បើសិនឃើញប្តីដេកយំ ណែនថប់ក្នុងទ្រូង បេះដូងកំពុង តែមានបញ្ហាធំ ព្រោះបេះដូងខ្ញុំត្រូវគេចាប់ញីច្របាច់ៗ ឈឺសឹងប្រកាច់តែប្រាប់មិនបាន..
Written by: PEKPENH SOMALINA, ភ័ណ្ឌ ភ័ណ្ឌ, សុន រដ្ឋា
instagramSharePathic_arrow_out