Songtexte

I-ឱ !បងអើយណាបងកម្សត់ ថាមិនមែនបងអត់ទើបអូននាងក្បត់ហើយរត់ទៅការប្តី តែព្រោះម្តាយអូន គាត់បង្ខំនាងឱ្យទៅមានអ្នកថ្មី បងអើយកុំខឹងនុងស្រី អូនការប្តីហើយណាបង
II-ការឆ្នាំហ្នឹងនៅភូមិក្បែរគ្នា អូនសុំចិត្តពុំងា បើយើងមិនបានគ្នាកុំស្អប់ខ្ពើមនួនល្អង ពេលឮភ្លេងចងដៃសង្ឃឹមប្រុសថ្លៃចងដៃឱ្យស្រីផង កុំយំអីណានួនល្អង ជាតិនឹងយើងមិនគូនឹងគ្នា
III-ច្រៀងផ្តាំភ្លេងឱ្យទៅសូមទោសបង លើកទោសឱ្យនាងផង រឿងរ៉ាវកន្លងភ្លេចចុះណាពុំងា ជាតិនេះសែនអភ័ព្វម្តាយអូនពង្រាត់យើងមិនបានជួបគ្នា ថ្ងៃនេះនាងសូមច្រៀងលា ពុំងាកុំស្អប់អូនអី
IV-ភ្លេងរាំវង់ចាប់រាំហើយបង ប្រុសអាណិតស្រីផងរាំនឹងគេទៅបង កុំរង់ចាំអូនអី បងរាំវង់ភ្លេចស្នេហ៍ ស្អែកឡើងត្រូវតែបងចាប់ផ្តើមថ្ងៃថ្មី កុំនៅស្រណោះអូនអី នាងស្រីមិនសមបងទេ
Written by: សុខ សុធារ័ត្ន, សេង សុវណ្ណី
instagramSharePathic_arrow_out