Musikvideo
Musikvideo
Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Sereysothea
Performer
Aun Ourn
Orchestra
COMPOSITION & LYRICS
Voy Ho
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Songtexte
ឱ! ទឹកហូរ ឆ្ងាយទៅ
ឆ្ងាយទៅ ខ្ញុំនៅរងាម្នាក់ឯង
ទឹករលក ហូរយកខ្ញុំទៅណា
មេត្តា!
មេត្តា!
អ្នកវាចាសាសងសព្ទ ប្រាប់ខ្ញុំផង
ខ្ញុំសូមផ្សង បើជួបគូគ្រង
ថ្នមបីត្រកង
មិនឱ្យហ្មង
ផ្សងស្លាប់រស់ ស្មោះជានិច្ច
ចន្រ្ទាយាត្រាឆ្លងដងភ្នំ
ឯឃ្មុំ
ឯឃ្មុំ ហើរឆ្លងភ្នំ ក្រេបលំអង កម្រងផ្កា
ឱស្រស់ដូចទេវតា
ហែលទៅណាមកណា
ហែលទៅណាមកណា
លើជលសា
លើជលសា ល្វឹងល្វើយ
ហែលទៅណា
ហែលទៅណា ស្រេចចិន្តាស្រី
ប្រណី!
ប្រណី!
នេះនិស្ស័យ ហើយណាថ្លៃ ថ្ងៃជួបគ្នា
ឃ្មុំច្រើនសាវា!
បងប្រៀបដូចមច្ឆា
បានគង្គាកាលណា
ហែលរេរា
មិនចង់ទៅណា ជឿបងចុះ
ភ្លេចអឺម្តេចបានធ្លាប់ស្រឡាញ់គ្នា
បងមុខជាអឺក្សិណក្ស័យ
ឋាននាគចង្រៃ ផ្តាច់និស្ស័យខ្ញុំ
ខ្ញុំរស់ម្តេចទៅ?
ដោះលែងខ្ញុំទៅកុំនៅចងពៀរ
ចងកម្ម វេរា
ព្រោះខ្ញុំបានជា ស្រឡាញ់គ្នាហើយ
ឱព្រះជាម្ចាស់អឺយ?
ហេតុម្តេចអឺឡើយ
ស្រឡាញ់គ្នាមានអឺទុក្ខ
លែងខ្ញុំទៅ
លែងខ្ញុំ អឺ!ទៅ
មិនត្រូវធ្វើបាបឱ្យព្រាត់គ្នាសោះ
បើស្នេហ៍ខ្ញុំស្មោះ នឹងគ្នាទៅហើយ
បងអឺយ!
ឱ្យភ្នែកប្តីខ្ញុំភ្លឺវិញភ្លាមទៅ
ម្តេចក៏ចិត្តខ្មៅ!
យកជា សត្រូវព្រោះតែស្នេហា
បើខុសច្បាប់មាត្រា ខ្ញុំសូមលា
ក្លាយទៅជាមនុស្សចុះ
លែងខ្ញុំទៅ!
លែងខ្ញុំទៅ!
ខ្ញុំស៊ូរស់នៅ ឋានមនុស្សលោកវិញ
ដោះលែងខ្ញុំចេញ ឱ្យមាន សេរី
លែងខ្ញុំ!
លែងខ្ញុំទៅ! លែងខ្ញុំទៅ!
ទុកនៅធ្វើអ្វី
ទុកឱ្យខ្ញុំក្ស័យ
ព្រោះព្រាត់ប្តី
ឬមួយយ៉ាងណា?
ស្លាប់ល្អជាង ឃើញរូបរាង
ត្រូវបណ្តាសារ
ស៊ូក្ស័យសង្ខារ
បើស្នេហា ប្រែជាបាត់បង់
រលាយភ្លាមទៅឋាននាគចង្រៃ
ស៊ូរស់ ស៊ូក្ស័យ ក្នុងកណ្តាប់ដៃ
ឋានមនុស្សលោកា
ខ្ពើមជាតិជានាគា
គ្មានខ្លឹមសារ
វេទនាណាស់រស់នៅ
លែង! ខ្ញុំទៅ
លែង! ខ្ញុំទៅ
ខ្ញុំស្លាប់ឥឡូវឥឡូវនេះហើយ
ព្រះថោងបងអឺយចាំអូនផង
អូន!
បង!
Written by: Voy Ho


