album cover
ស្រងែប្រែរូប
8
Pop
ស្រងែប្រែរូប wurde am 15. August 2024 von Galaxy Navatra als Teil des Albums veröffentlichtស្រងែប្រែរូប - Single
album cover
Veröffentlichungsdatum15. August 2024
LabelGalaxy Navatra
Melodizität
Akustizität
Valence
Tanzbarkeit
Energie
BPM63

Credits

PERFORMING ARTISTS
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Performer
COMPOSITION & LYRICS
យួន សោភ័ណ្ឌ
Composer
បូរ ប៊ុនរដ្ឋ
Songwriter

Songtexte

I.សូរផ្គរគ្រហឹម រលឹមស្រក់ស្រោចវាលស្រែ ក្អុកក្អាត់ស្រែកយំអែៗ ត្អូញត្អែរក្បែរមាត់ត្រពាំង ទឹកឡើងពេកពន់ ជន់ហូរដាច់ដីទាំងផ្ទាំង រលកបោកមកគ្រាំងៗ ដាច់ទាំងផ្កាដុះក្នុងស្រែ
II.ទឹកហូររហាមខ្យងក្តាមលូនអូសស្នូក ក្រាញ់ក្រុសកញ្ចុះកញ្ជ្រោក ឡើងគោកចោលបឹងផ្លាស់ប្រែ វស្សារដូវស្រូវលិចលង់គ្មានអ្នកថែ ម្ចាស់ឯងលែងនឹកនាស្រែ មានអ្នកថ្មីញ៉ែឱបថើបត្រកង
R.ស្រងែប្រែរូប យោលយោកបក់បោកតាមខ្យល់រដូវ ភ្លេចស្រែភ្លេចស្រូវ ភ្លេចភ្លៅធ្លាប់កើយសាសង ទោរទន់តាមតែ ទឹកប្រាក់គេដាក់ក្នុងថ្នង ស្រងែមាសបង បោះទងតោងគេចោលស្រែ
III.កង្កែបហ៊ីងយំរងំលាន់ឮអឺងកង ប្រឹងស្រែកហួចហៅអន្ទង ឱ្យនួនល្អងនឹកស្នាមស្នេហ៍ សំឡេងខ្យងក្តាម ផ្តាំតាមផ្គរចុងខែ បើចិត្តគេផិតប្រួលប្រែ សូមស្រងែវិលរកស្រែវិញ
Written by: បូរ ប៊ុនរដ្ឋ, យួន សោភ័ណ្ឌ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...