Top-Songs von ខេម
Credits
PERFORMING ARTISTS
ខេម
Vocals
COMPOSITION & LYRICS
ផល វឌ្ឍនៈ
Composer
ហុឹម សុភា
Songwriter
PRODUCTION & ENGINEERING
ផល វឌ្ឍនៈ
Recording Engineer
Songtexte
បងនាំពាលពៅ ទៅជួបពុកម៉ែ ម៉ារ៉ានីម្ចាស់ស្នេហ៍ ទាំងខាងមាសមេ ហេីយហ្នឹងខាងបង ផ្លូវលេខប្រាំពីរ ចាប់ឈឺសៅហ្មង ខ្លោចផ្សាកន្លង សុទ្ធតែឈាមបង រំដោះខេមរា
យេីងត្រូវជិះកាត់ ពេទ្យស្រុកមេមត់ ទ្រូងបងរន្ធត់ នឹករឿងជូរចត់ ស្លុតក្នុងឱរា កូនប្រុសកំសត់ ផុតចាកលោកា កន្លែងឈឺផ្សា កូនអេីយ!មរណា អាណោចអាធ័ម
ដល់ឃុំពពេល ក្នុងស្រុកទឹកជ្រៅ កន្លែងអូនត្រូវ ហាត់ពត់លត់ដំ រយះពេលដប់ខែ ធ្ងន់ដូចទូលភ្នំ ភូមិច្រាបត្បូងឃ្មុំ កន្លែងដែលយើងរៀបការ
បងមិនអាចប្រាប់ សាសព្ទសេចក្ដី ព្រោះខ្លាចចរណៃ ក្រំចិត្តរៃងរៃសោកា ដល់ចម្ការក្រូច រាប់សិបហិកតា បងនិងជីវា សុំម្ចាស់ចម្ការ រេីសផ្លែក្រូចហូប
[Repeated/ច្រៀងសារឡេីងវិញ]
ដល់ឃុំពពេល ក្នុងស្រុកទឹកជ្រៅ កន្លែងអូនត្រូវ ហាត់ពត់លត់ដំ រយះពេលដប់ខែ ធ្ងន់ដូចទូលភ្នំ ភូមិច្រាបត្បូងឃ្មុំ កន្លែងដែលយើងរៀបការ
បងមិនអាចប្រាប់ សាសព្ទសេចក្ដី ព្រោះខ្លាចចរណៃ ក្រំចិត្តរៃងរៃសោកា ដល់ចម្ការក្រូច រាប់សិបហិកតា បងនិងជីវា សុំម្ចាស់ចម្ការ រេីសផ្លែក្រូចហូប
Written by: ផល វឌ្ឍនៈ, ហុឹម សុភា