Κορυφαία τραγούδια από Sinn Sisamouth
Συντελεστές
Στίχοι
ហុឺ... ហុឺ... ហុឺ... ហុឺ
ទាវអើយស្រីទាវ បងនាវទុកជាគូគាប់
ហត្ថាបងធ្លាប់ ផ្គាប់ផ្គន់ចិត្តស្រី
ជញ្ជាំងបងចាក់ រកភក្រ្តតែទាវទេថ្លៃ
បើមិនប្រណី គ្មានថ្ងៃហើយទេ
ប្រុសអីប្រុសព្រើល ចាំមើលបំណាំតែស្រី
កំសាកអប្រិយ ខុសពីប្រុសគេ
បើមិនសម្រេចម៉ែផ្ដាច់ចិត្តបង ពីស្នេហ៍
តិចលោខ្មាសគេ ពេញស្រុកត្បូងឃ្មុំ
ផាហ៊ុមនេះហើយ ដែលជាបន្ទាល់
ខ្ញុំបូជាដល់ ព្រះធម្មឧត្ដម
ជាខ្សែមង្គល តម្កល់ចិត្តមុំ
ម្ដេចប្រុសច្រឡំ ថាជារឿងស្នេហ៍
កោតតែហ៊ានថ្លែង ឥតក្រែងរអែងដល់ចិត្ត
នាំកើតវិបត្តិ តិចលោខ្មាសគេ
បើមិនបានអូន ស្រីស្ងួនជាគូបុព្វេ
រៀមមិនរស់ទេ នៅក្នុងជាតិនេះ
ផាហ៊ុមនេះហើយ ដែលជាបន្ទាល់
ខ្ញុំបូជាដល់ ព្រះធម្មឧត្ដម
ជាខ្សែមង្គល តម្កល់ចិត្តមុំ
ម្ដេចប្រុសច្រឡំ ថាជារឿងស្នេហ៍
កោតតែហ៊ានថ្លែង ឥតក្រែងរអែងដល់ចិត្ត
នាំកើតវិបត្តិ តិចលោខ្មាសគេ
បើមិនបានអូន ស្រីស្ងួនជាគូបុព្វេ
រៀមមិនរស់ទេ នៅក្នុងជាតិនេះ
ហុឺ... ហុឺ... ហុឺ... ហុឺ
ហុឺ... ហុឺ... ហុឺ... ហុឺ
Written by: Sinn Sisamouth