Μουσικό βίντεο

ឋានសួគ៌ឋានស្នេហ៍ thansur than snae -- Sin sisamouth & Ros Sereysothea
Παρακολούθηση ឋានសួគ៌ឋានស្នេហ៍   thansur than snae  --  Sin sisamouth & Ros Sereysothea στο YouTube

Περιλαμβάνεται σε

Συντελεστές

Στίχοι

ក្រោមមេឃពណ៌ខៀវ យើងជិះទូកលេង
កម្សាន្តប្រឡែង នឹងអស់ធម្មជាតិ
បែកអូនមួយថ្ងៃ ទ្រូងបងចង្អៀត
ចិត្តមិនចង់ឃ្លាត ឆ្ងាយពីស្រស់ស្រី
អូនគេងមិនលក់ បើអត់រូបបង
ពេលយប់ម្ដងម្តង បន់ឱ្យតែថ្ងៃ
ពេលនៅម្នាក់ឯង អូនតែងស្រមៃ
ឃើញភ័ក្ត្រប្រុសថ្លៃ ជាប់នឹងនេត្រា
បេះដូងបងលោត ជាចង្វាក់ភ្លេង
ចិត្តបងចំបែង ក្រែងគ្មានវាសនា
នឹងបាននែបនិត្យ ផ្ទាប់ជិតឱរា
ព្រោះអីគ្រួសារ បងអ្នកក្រក្រី
ស្នេហ៍អូនស្នេហ៍ស្មោះ អស់ពីដួងចិត្ត
ស្នេហ៍អូនស្នេហ៍ពិត ជាស្នេហ៍មានន័យ
ស្នេហ៍បងក៏ជា ស្នេហ៍ស្មោះភក្ដី
ព្រោះអូនប្រណី ដល់ក្ដីស្នេហ៍បង
គ្មានអ្វីធំជាង ស្នេហា! ស្នេហា!
ស្មោះស្ម័គ្រចិន្ដា ដូចយើងពីរពង្ស
ស្នេហា! ស្នេហា! ស្នេហ៍ជាគូគ្រង
ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់បាន
ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់បាន
ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់បាន
Written by: Sisamouth Sinn
instagramSharePathic_arrow_out