Featured In

Credits

PERFORMING ARTISTS
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
ទំនុកដោយ ម៉ក់ ឈួន
Songwriter
បទភ្លេងដោយ ម៉ក់ ឈួន
Songwriter

Lyrics

ផ្ទៃមេឃឡើងពណ៏ស្រអាប់ខ្យល់ ត្រជាក់រហឹម
យើងជិតបែកគ្នាយើងបែកគ្នាហើយ នៅឆ្ងាយពីគ្នា
បេះដូងប្រេះឆា ទឹកភ្នែកសស្រាក់
គ្មានថ្ងៃជួបគ្នាទៀតទេ ជួបទៀតទេ
អូនបន់ស្រន់សូមអោយបង
កុំទៅណាឆ្ងាយពីអូន
មានតែទុក្ខខ្លោចផ្សា ក្ដីផ្អែមល្ហែមអស់ហើយណា
ស្វាមីភរិយានៅឆ្ងាយពីគ្នា ដាច់សោះសូន្យ
រដូវផ្ការីកផ្ការោយផុតទៅ
ពេលវេលាកាន់តែឆាប់ កាន់តែជ្រៅ
អូនបន់ស្រន់សូមអោយបង
កុំទៅណាឆ្ងាយពីអូន
ផ្ទៃសមុទ្រធំល្វឹងល្វើយ ស៊ីផ្លេ កប៉ាល់ដង្ហើយ
តឿនបងឱ្យឆ្ងាយ ឱ្យបងឆ្ងាយចេញពីទ្រូងអូន
ស្នេហាស្មោះសែន អាឡោះអាល័យ
ពាក្យពេចន៍ច្រើនក្រៃតែស្រី ផ្ដាំមួយម៉ាត់
អូនបន់ស្រន់សូមអោយបង
កុំទៅណាឆ្ងាយពីអូន
ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើបែក
បងកុំអល់ឯកខំថែខ្លួន ថែប្រាណសុខសាន្តអើយ
គេងពីព្រលប់ ក្រោកពីព្រលឹម
គេងត្រូវពាក់អាវហើយត្រូវ ដណ្ដប់ភួយ
អូនបន់ស្រន់សូមអោយបង
កុំទៅណាឆ្ងាយពីអូន
បងមិនក្បត់ចិត្តនិងអូន អូនក៏មិនក្បត់បងដែរ
ពាក្យដែលស្បថស្បែរ ពីថ្ងៃមុនអូននៅចាំទាំងអស់
កូនយើងនៅតូច ឪពុកព្រាត់ទៅ
តើឱ្យវារស់នៅ ទីពឹងអ្វី
អូនបន់ស្រន់សូមអោយបង
កុំទៅណាឆ្ងាយពីអូន
ទឹកភ្នែកក៏ហូរសស្រាក់ វាយោក៏រសាត់
រូបបងក៏បាត់ បេះដូងអូនព្រាត់ឆ្ងាយពីបងហើយ
ខ្ញុំសួរសមុទ្រ ក៏គ្មានចម្លើយ
ស្រែកសួរទៅមេឃមេឃក៏ មិនព្រមឆ្លើយ
អូនបន់ស្រន់សូមអោយបង
កុំទៅណាឆ្ងាយពីអូន
Written by: ទំនុកដោយ ម៉ក់ ឈួន, បទភ្លេងដោយ ម៉ក់ ឈួន
instagramSharePathic_arrow_out