Credits
PERFORMING ARTISTS
So Savoeun
Lead Vocals
COMPOSITION & LYRICS
Nhem Phon
Lyrics
PRODUCTION & ENGINEERING
Rotanak Oum
Producer
Lyrics
ខ្យល់បក់ផាយផាត់ រសាត់ទៅ
ចោលរូបស្រីនៅឯកា
ទ្រូងចំបែង រែងនឹកសង្សារ
តើថ្ងៃណាជួបគ្នា?
ចិត្តអូនលួច នឹក រលឹកឆោមពិសី
នឹកដល់រូប ថ្លៃ ជាគូសង្សារ
ហូ ហូ ព្រេងវាសនា
ព្រហ្មលិខិតបានចារ ថាជាគូនិស្ស័យ
អូននឹកដល់ស្នេហ៍ ទ្វេមួយជាដប់
លួចស្រមៃ រាល់យប់ថ្ងៃ
ចង់លួចនឹក ចង់ជាងបានជួបថ្លៃ
លួចអាល័យភក្ត្រា
បើបានជួបបង នួនល្អងអូនមិនគិត
ចង់បានជួបជិត ជាគូឱរា
ហូ ហូ ជួប សង្សារ
ជួបតែ ក្នុងចិន្តា
ជួបគ្នា ក្នុងស្រមៃ
អូនគេងនឹក ព្រលឹងឆោមស្និទ្ធ
ពេលគេងអូនគិត ដល់ថ្លៃ
គេងសុបិន មមើស្រែករកចរណៃ
ចិត្ត ភក្ដីស្នេហា
អូននឹកបងណាស់ នឹកម្ចាស់ចិត្តតែមួយ
ឱបទុក្ខឱបព្រួយ លាក់ក្នុងចិន្តា
ហូ ហូ ទ្រូងខ្លោចផ្សា
ខ្លាចចិត្តប្រុស សាវ៉ា
ឥតមេត្តា ដល់ស្រី
Written by: Nhem Phon