album cover
សម្រែកនាងនាគ (Soundtrack Version)
44
Worldwide
សម្រែកនាងនាគ (Soundtrack Version) was released on 25 April 2022 by The Cambodian Vintage Music Archive, Inc. as a part of the album វិញ្ញាណនាងឱម៉ា & សម្រែកនាងនាគ (Soundtrack Version) - Single
album cover
Release Date25 April 2022
LabelThe Cambodian Vintage Music Archive, Inc.
Melodicness
Acousticness
Valence
Danceability
Energy
BPM133

Credits

Lyrics

ឱ! ទឹកហូរឆ្ងាយទៅ ឆ្ងាយទៅ
ខ្ញុំនៅរងាម្នាក់ឯង
ទឹករលក ហូរយកខ្ញុំទៅណា
មេត្តា មេត្តា
អ្នកវាចាសាសងសព្ទប្រាប់ខ្ញុំផង
ខ្ញុំសូមផ្សង
បើជួបគូគ្រង
ថ្នមបីត្រកង
មិនឱ្យហ្មង
ផ្សងស្លាប់ព្រោះ ស្មោះជានិច្ច
ចន្រ្ទាយាត្រាឆ្លងដងភ្នំ
ឯឃ្មុំ ឯឃ្មុំ
ហើរឆ្លងភ្នំ
ក្រេបលំអងកម្រងផ្កា
ឱ! ស្រស់ដូចទេព្តា
ហែលទៅណាមកណា
ហែលទៅណាមកណា
លើជលសា លើជលសា
ល្វឹងល្វើយ
ហែលទៅណា
ហែលទៅណា
ស្រេចចិន្តាស្រី
ប្រណី ប្រណី
នេះនិស្ស័យហើយណាថ្លៃថ្ងៃជួបគ្នា
ឃ្មុំច្រើនសាវ៉ា
បងប្រៀបដូចមច្ឆា
បានគង្គាកាលណា
ហែលរេរា
មិនចង់ទៅណាជឿបងចុះ
ភ្លេចអឺ! ម្តេចបានធ្លាប់ស្រឡាញ់គ្នា
បងមុខជាអឺ! ក្សិណក្ស័យ
ឋាននាគចង្រៃ
ផ្តាច់និស្ស័យខ្ញុំ
ខ្ញុំរស់ម្តេចទៅ?
ដោះលែងខ្ញុំទៅកុំនៅចងពៀរ
ចងកម្មវេរា
ព្រោះខ្ញុំបានជាស្រឡាញ់គ្នាហើយ
ឱ! ព្រះជាម្ចាស់អឺយ!
ហេតុម្តេចឡើយ
ស្រឡាញ់គ្នាមានអឺ! ទុក្ខ?
លែងខ្ញុំទៅ!
លែងខ្ញុំអឺ! ទៅ
មិនត្រូវធ្វើបាបឱ្យព្រាត់គ្នាសោះ
បើស្នេហ៍ខ្ញុំស្មោះនឹងគ្នាទៅហើយ
បងអឺយ!
ឱ្យភ្នែកខ្ញុំភ្លឺវិញភ្លាមទៅ
ម្តេចក៏ចិត្តខ្មៅ
យកជាសត្រូវព្រោះតែស្នេហា?
បើខុសច្បាប់មាត្រា
ខ្ញុំសូមលា
ក្លាយទៅជាមនុស្សចុះ
លែងខ្ញុំទៅ
លែងខ្ញុំទៅ
ខ្ញុំស៊ូរស់នៅឋានមនុស្សលោកវិញ
ដោះលែងខ្ញុំចេញឱ្យមានសេរី
លែងខ្ញុំ
លែងខ្ញុំទៅ
លែងខ្ញុំទៅ
ទុកនៅធ្វើអ្វី?
ទុកឱ្យខ្ញុំក្ស័យព្រោះព្រាត់ប្តី
ឬមួយយ៉ាងណា?
ស្លាប់ល្អជាង
ឃើញរូបរាងត្រូវបណ្តាសា
ស៊ូក្ស័យសង្ខារ
បើស្នេហាប្រែជាបាត់បង់
រលាយភ្លាមទៅឋាននាគចង្រៃ
ស៊ូរស់ ស៊ូក្ស័យ នឹងកណ្តាប់ដៃ
ឋានមនុស្សលោកា
ខ្ពើមជាតិជានាគា
គ្មានខ្លឹមសារ
វេទនាណាស់រស់នៅ
លែងខ្ញុំទៅ
លែងខ្ញុំទៅ
ខ្ញុំស្លាប់ឥឡូវឥឡូវនេះហើយ
ព្រះថោងបងអឺយ! ចាំអូនផង
អូន...
បង...
Written by: Voy Ho
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...