Top Songs By Sin Sisamouth
Credits
PERFORMING ARTISTS
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sisamouth Sinn
Songwriter
Lyrics
បុប្ផាតែមួយ ព្រួយខ្លាចមិនបានអឺយ
បុប្ផាលាក់ប្រាណ មិនងាយបានយល់
ជាច្រើនខែឆ្នាំ រងកម្មអំពល់
ខ្លាចមិនអឺ បានយល់
មិនបាន ស្គាល់ប្រាណ
រសៀលផ្កាអើយ ផ្កាអូនចោលក្លិនអឺយ
ឱ្យបងសុបិន ក្លិនកែវកល្យាណ
បងត្រេកអរក្រៃ ហួសនិស្ស័យស្មាន
ចង់ឈោងអឺ ដៃកាន់
ខ្លាចផ្កា ស្រពោន
ផ្កាអើយផ្កាខ្ញុំ ក្រពុំជាប់ទង
ជាតិនេះរៀមផ្សង ឱ្យបានជួបអូន
ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន
អូនអើយបងចាំ ថែទាំរាល់ថ្ងៃ
ផ្កាប្រចាំចិត្ត អម្រិតស្នេហាអឺយ
បងសូមសច្ចា ស្នេហាលុះក្ស័យ
បងពិតជាស្មោះជាងនាងកង្រី
បងច្បាស់អឺ ជាក្ស័យ
បើមិនបាន ថ្លៃអើយ
ផ្កាអើយផ្កាខ្ញុំ ក្រពុំជាប់ទង
ជាតិនេះរៀមផ្សង ឱ្យបានជួបអូន
ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន
អូនអើយបងចាំ ថែទាំរាល់ថ្ងៃ
ផ្កាប្រចាំចិត្ត អម្រិតស្នេហាអឺយ
បងសូមសច្ចា ស្នេហាលុះក្ស័យ
បងពិតជាស្មោះជាងនាងកង្រី
បងច្បាស់អឺ ជាក្ស័យ
បើមិនបាន ថ្លៃអើយ៕
Lyrics powered by www.musixmatch.com