Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
Eung Nary
Performer
In Yeng
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
Lyrics
អ្នកខ្លះបួងសួង ចង់ធ្វើសេដ្ឋី
តែខ្ញុំលើកដៃ ផ្សងកើតជាទឹក
បន់អើយខំបន់ រាល់ល្ងាចរាល់ព្រឹក
បានកើតជាទឹក សប្បាយភ្នែកម្ល៉ឹង អើងអើយ!
ទឹកអូរទឹកព្រែក ទឹកស្ទឹងប្រឡាយ
មិនសូវឆើតឆាយ ដូចកើតទឹកបឹង
ស្រីៗចុះមុជ ទឹកមិនបាច់ប្រឹង
ទឹកហូរក្រឡឹង ជុំវិញចង្កេះ អើងអើយ!
អស្ចារ្យ! អស្ចារ្យ! សប្បាយអស្ចារ្យ!
ស្រីហែលផ្កាប់ផ្ងារ ដុះក្អែលឬអេះ
ទឹកហូរជ្រែកចូល ក្នុងស្នាមដែលប្រេះ
តាំងពីចង្កេះ ចង្កាជង្គង់ អើងអើយ!
ដើមទ្រូងដើមទ្រៀន កៀនកោះព្រៃល្បាត
ទឹកចូលឆែកកាត ព្រោះជ្រោះជ្រលង
ក្នុងមួយជាតិនេះ បានកើតទឹកម្ដង
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
អស្ចារ្យ! អស្ចារ្យ! សប្បាយអស្ចារ្យ!
ស្រីហែលផ្កាប់ផ្ងារ ដុះក្អែលឬអេះ
ទឹកហូរជ្រែកចូល ក្នុងស្នាមដែលប្រេះ
តាំងពីចង្កេះ ចង្កាជង្គង់ អើងអើយ!
ដើមទ្រូងដើមទ្រៀន កៀនកោះព្រៃល្បាត
ទឹកចូលឆែកកាត ព្រោះជ្រោះជ្រលង
ក្នុងមួយជាតិនេះ បានកើតទឹកម្ដង
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
ស្លាប់ទៅដប់ដង ក៏មិនស្ដាយឡើយ
Written by: Sinn Sisamouth