Top Songs By Ros Sereysothea
Credits
COMPOSITION & LYRICS
Ros Sereysothea
Songwriter
Lyrics
តឹងទ្រូងស្ទើរបែក
ទឹកភ្នែកហូរធ្លាក់ឯកឯង
ស្ទើរឆ្កួតវង្វេង
ទ្រូងអូនចំបែងរីងរៃ
អូនអានអក្ខរា
ដែលបងបញ្ជាក់ខែថ្ងៃ
អូនខំរាប់ដៃ
បងថាវិលវៃថ្ងៃប្រាំមីនា
លើចុងត្នោតគោល
ក្អែកបូលអូនអរអនេក
ខំជូតទឹកភ្នែក
ស្មានថាបានយល់ភក្ត្រា
ចាំបាត់ចាំបាត់
ទ្រូងអូនចុកចាប់ពើតផ្សា
អូនយកអក្ខរា
មកអានច្រើនសារ
ឱ្យបានស្បើយទុក្ខ
ផ្គរលាន់ល្វើយល្វើយ
ឆ្លងឆ្លើយដូចស័ព្ទសម្ដី
បើអត់ប្រុសថ្លៃ
អកញីស៊ូចាំសំបុក
អូនស៊ូនៅព្រៅ
ទ្រាំរស់គេងឱបក្ដីទុក្ខ
ប្រាថ្នាជាតិមុខ
សូមជួបតែសុខ
ប្រុសថ្លៃមួយអឺយ!
ឱ! ភូមិច្បារមន
ជ្រកកោនរស់ផ្ញើជីវិត
ស្នាមស្នេហ៍អតីត
រឿងពិតអ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះ
ប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអឺយ!
មានតែអ្នកហើយដែលខ្ញុំផ្ញើឆ្អឹង
ឱ! ភូមិច្បារមន
ជ្រកកោនរស់ផ្ញើជីវិត
ស្នាមស្នេហ៍អតីត
រឿងពិតអ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះ
ប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអឺយ!
មានតែអ្នកហើយដែលខ្ញុំផ្ញើឆ្អឹង
Written by: Ros Sereysothea