Lyrics
ថ្វី! បើជើងមេឃនៅឆ្ងាយ
សព្វសត្វ ទាំងគូទាំងឡាយ
សប្បាយ ឆ្លងវេហាស៍
ខុសអ្វីមនុស្ស ឈ្លោះតែគ្នា
ចងកម្ម ចងពៀរវេរា
ចិន្តា! សាមាន្យម្ល៉េះហើយ
គេងហ៊ឺម!ហុឺម!ទៅ
គេងទៅពៅព្រលឹង
ជាតិហ្នឹងអភ័ព្វមែនហើយ
តែកុំអស់សង្ឃឹមឡើយ
ឮទេខ្យល់បក់រំភើយ
សត្វឆ្លើយជួយលួងលោមយើង
បើសាងអំពើល្អ
អំពើល្អសងវិញមិនខាន
ខំសាងកុសល គឺសាងសុខសាន្ត
ឈ្នះចិត្តសាមាន្យ ក្នុងថ្ងៃមួយ
បើយើងនៅមានសង្ខារ
គឺយើងនៅមានវាសនា
ជីវ៉ាកុំអស់សង្ឃឹម
មេឃស្រឡះ ក្រោយភ្លៀងរលឹម
ខ្លាចអ្វីមិនហ៊ានញញឹម
សង្ឃឹមថ្ងៃមួយមិនខាន
បើយើងសាងអំពើល្អ
អំពើល្អសងវិញមិនខាន
ខំសាងកុសល គឺសាងសុខសាន្ត
ឈ្នះចិត្តសាមាន្យ ក្នុងថ្ងៃមួយ
បើយើងនៅមានសង្ខារ
គឺយើងនៅមានវាសនា
ជីវ៉ាកុំអស់សង្ឃឹម
មេឃស្រឡះ ក្រោយភ្លៀងរលឹម
ខ្លាចអ្វីមិនហ៊ានញញឹម
សង្ឃឹមថ្ងៃមួយមិនខាន
Written by: Voy Ho