Featured In

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Composer
Nhem Phon
Nhem Phon
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Lyrics

ចិត្តធ្លាប់រងគ្រោះ ព្រោះរឿងរំដួលអើយ
ភ្លើងស្នេហ៍ឆាប ឆួលឆេះពេញអឺឱរា
ថ្ងៃនេះបានយល់ ស្គាល់ក្លិនបុប្ផា
ដែលមាននាមថា ចំប៉ាកោះថ្មីអើយ
សូរិយាទាន់ទាប រាបអស្តង្គតអើយ
សូរសែងរលត់ សល់សម្លេងរៃ
ប្រឹងជួយដង្ហើយ ស្រែកហៅឈ្មោះស្រី
សូមអូនប្រណី មកចម្លងផង
បងស្កាត់រកស្រី ដោយក្តីរលឹក
សុខចិត្តហែលទឹក បើគ្មានទូកឆ្លង
ចំប៉ាកោះថ្មី ប្រណីបងផង
សូមសួរបង្គង ទុកទំរាំក្ស័យ
បើផ្កាបាក់មែក ស្អែកកោះរលាយអើយ
ស្លាប់ក៏មិនស្តាយ ស្នេហ៍ស្មោះអឺភក្តី
កោះកែវទឹកហូ ព័ទ្ធផ្នូកវី
ចំប៉ាកោះថ្មីកុំ បំភ្លេចបងអើយ
បងស្កាត់រកស្រី ដោយក្តីរលឹក
សុខចិត្តហែលទឹក បើគ្មានទូកឆ្លង
ចំប៉ាកោះថ្មី ប្រណីបងផង
សូមសួរបង្គង ទុកទំរាំក្ស័យ
បើផ្កាបាក់មែក ស្អែកកោះរលាយអើយ
ស្លាប់ក៏មិនស្តាយ ស្នេហ៍ស្មោះអឺភក្តី
កោះកែវទឹកហូ ព័ទ្ធផ្នូកវី
ចំប៉ាកោះថ្មីកុំ បំភ្លេចបងអើយ
Written by: Nhem Phon, Sinn Sisamouth
instagramSharePathic_arrow_out