Lyrics
កណ្ដាលវេហាល្វឹងល្វើយ
អូនអើយ មើលដួងចន្ទ្រា
ជិតហ្វូងតារា ភ្លឺថ្លាដូចពេជ្រ
ចន្ទភ្លឺតារាចាំង ព្រេចៗ គួរឱ្យសប្បាយ
បងមើលនុះទន្លេ ត្រូវពន្លឺចាំងព្រាត ព្រាតល្អក្រៃ
បងអូនមាននិស្ស័យ សាសងសំដីនារាត្រីល្អប្រណិត
ព្រះពាយបក់បោកត្រជាក់កាយ
ឱ្យបងចង់ស្នេហ៍ស្និទ្ធ
មើលយូរឃើញល្អពិត
ភក្ភ្រាញញឹមរំជួលចិត្ត រឹតតែស្នេហ៍អូន
យើងនៅជិតគ្នារាល់រាត្រី
បងមិនប្រែចិត្តទេ
ស្រឡាញ់គ្នារាប់ឆ្នាំខែ កាន់ដៃគ្នាសាងគ្រួសារសុខសាន្តអើយ
ព្រះពាយបក់បោកត្រជាក់កាយ
ឱ្យបងចង់ស្នេហ៍ស្និទ្ធ
មើលយូរឃើញល្អពិត
ភក្ភ្រាញញឹមរំជួលចិត្ត រឹតតែស្នេហ៍អូន
យើងនៅជិតគ្នារាល់រាត្រី
បងមិនប្រែចិត្តទេ
ស្រឡាញ់គ្នារាប់ឆ្នាំខែ កាន់ដៃគ្នាសាងគ្រួសារសុខសាន្តអើយ
Written by: OUK SINARETH