Top Songs By Huoy Meas
Credits
COMPOSITION & LYRICS
Huoy Meas
Songwriter
ញ៉ែម ផុន
Songwriter
Lyrics
បឹងហ្គាវ៉ាន់ សូឡូ
ទឹកហូរទៅឆ្ងាយ សន្លឹម
ឆ្ងាយផុតក្តី សង្ឃឹម
ឆ្ងាយភ័ក្រ្ត ប៉ប្រិម
ធ្លាប់ញញឹម រាល់ថ្ងៃ
ឆ្ងាយទាំងពាក្យ ផ្តែផ្តាំ
អូនព្រាត់ព្រោះកម្ម ចង្រៃ
តែធ្វើម្តេច និស្ស័យ
ចែកស្នេហ៍ ប្រុសថ្លៃ
ព្រាត់ពីស្រីឥត ស្រណោះ
ឱ! បឹងហ្គាវ៉ាន់សូឡូអឺយ!
ឃ្លាតរូបអ្នកហើយ សល់នៅតែឈ្មោះ
ឃ្លាតទាំងសំដី ឃ្លាតកវីពីរោះ
តែចិត្តនៅស្មោះ លើថ្លៃ
ឃ្លាតពីប្រុស តែប្រាណ
ចិត្តទាំងប៉ុន្មាន អាល័យ
ធ្លាប់រួមរ័កមេត្រី
ប្តូរស្នេហ៍ភក្តី នឹងរូបស្រីសង្សារ
ឱ! បឹងហ្គាវ៉ាន់សូឡូអឺយ!
ឃ្លាតរូបអ្នកហើយ សល់នៅតែឈ្មោះ
ឃ្លាតទាំងសំដី ឃ្លាតកវីពីរោះ
តែចិត្តនៅស្មោះ លើថ្លៃ
ឃ្លាតពីប្រុស តែប្រាណ
ចិត្តទាំងប៉ុន្មាន អាល័យ
ធ្លាប់រួមរ័កមេត្រី
ប្តូរស្នេហ៍ភក្តី នឹងរូបស្រីសង្សារ
Written by: Sam Sakhon