Featured In

Credits

PERFORMING ARTISTS
សុវត្ថិ មុនីវណ្ណ
Performer
COMPOSITION & LYRICS
Sovath Monivann
Sovath Monivann
Songwriter
Tee Yaa
Tee Yaa
Songwriter

Lyrics

គន់មើលទៅថ្ពាល់ឡើងរលោង
អូនមកពីណាសុំស្គាល់ផង
បើអូនអត់គូមកជិតបង
ចូលឆ្នាំថ្មីនេះសុំម្ដង ខ្លួនទំនេរឬបងសុំថ្នាក់ថ្នម
អូននារីខ្មែរស្អាតទាំងព្រម នារីអង្គរសមនឹងបង
អូនល្អឥតខ្ជោះអស់អ្នកផង ដូចជាចង់បេះផ្កាជាប់របង
ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីដូចជាមាននិស្ស័យជាមួយនឹងស្រស់មាសមេ
ជួបមុខអូននៅខាងក្រៅដូចជាចង់ប៉ាតម្សៅលើថ្ពាល់កូនគេ
អូនចង់ម៉េចក៏បានឱ្យតែស្រស់កល្យាណអូនឆ្លើយថាអូខេ
អូនមិនបាច់គិតអីច្រើន អារម្មណ៍អូនឡើង all night all day
តោះគ្នាយើងដាក់គោលដៅដើរសំដៅទៅខាងណា
ឃើញមុខខ្ញុំកុំភ្លេចហៅ ណាៗៗៗ
ដូចជារាងនៅសឺៗដូចជាក្លិន Channel Louis Vuitton នៅជាប់ប្រាណ
ចង្កេះរាងអូនក៏បានផ្អែមមាត់ជាប់ចង់ស្និទ្ធនឹងកល្យាណ
នារីខ្មែរសមបងថែ អូនពូកែល្អគ្រប់យ៉ាង
ស្អាតលើសគេបងវង្វេងនឹងសម្រស់ស្រស់កល្យាណ
ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីដូចជាមាននិស្ស័យជាមួយនឹងស្រស់មាសមេ
ជួបមុខអូននៅខាងក្រៅដូចជាចង់ប៉ាតម្សៅលើថ្ពាល់កូនគេ
អូនចង់ម៉េចក៏បានឱ្យតែស្រស់កល្យាណអូនឆ្លើយថាអូខេ
អូនមិនបាច់គិតអីច្រើនអារម្មណ៍អូនឡើង all night all day
បងលង់ស្នេហ៍ផ្ការីកនៅក្នុងសួន ដូចជាកវីលង់ស្នេហ៍ពាក្យជួន
ទោះដូរមាសមួយគីឡូ ក៏បងមិនប្ដូរសម្រស់នឹមនួន
ស្អាតមិនចាញ់សាសន៍គេ វង្វីវង្វេងនៅទិសអាគ្នេយ៍oh baby oh baby
យល់ព្រមទេស្នេហ៍បងទេ okay ទេ (x2)
oh baby ឃើញអូនភ្លាមដូចជាឡើងរាសី
oh baby អូនបេះដូងបងពេលនេះដូចជាធ្លាក់ដល់ដី
ឆេះរោលពេញខ្លួនចង់ឱ្យស្ងួនcallទៅរកឡានអគ្គិភ័យ
បងមិននិយាយលេង មិននិយាយលេងទេពិសី
គន់មើលទៅថ្ពាល់ឡើងរលោង
អូនមកពីណាដូចដាច់ហ្វូង
បើអូនអត់គូមកជិតបង
ចូលឆ្នាំថ្មីនេះសុំម្ដង ខ្លួនទំនេរឬបងសុំថ្នាក់ថ្នម
អូននារីខ្មែរស្អាតទាំងព្រម នារីអង្គរសមនឹងបង
អូនល្អឥតខ្ជោះអស់អ្នកផង ដូចជាចង់បេះផ្កាជាប់របង
Written by: Sovath Monivann, Tee Yaa
instagramSharePathic_arrow_out