Lyrics
I-យំទល់មុខគ្នា ភរិយាស្វាមី យំនឹកដល់ថ្ងៃ កូនក្ស័យសង្ខារកូនប្រុសកំសត់ ផុតចាកលោកាថ្ងៃ១០វិច្ឆិកា ឆ្នាំ៧៦(19976)។
II-ពុកម៉ែគ្មានអ្វី ធ្វេីបុណ្យឲ្យទេខ្លោចចិត្តរឹតទ្វេ ប្រេះស្រាំរលួយមានតែទឹកភ្នែក ភ្ជាប់ទៅជាមួយ កូនបណ្ដូលត្រួយ កម្សត់វេទនា។
R-ខួបមួយរយថ្ងៃ កូនប្រុសថ្ងៃស្អែក
បងសែនសង្វេគ ខានស្អែកបែកគ្នារៀនវគ្គនយោបាយ តាមបទបញ្ជាក្រោយជូនភរិយា ទៅពេទ្យតំបន់។
III-ទុក្ខស្រីប្ដីព្រាត់ កម្សត់ឈឺចាប់បេីបងព្រាត់ស្លាប់ កូនខ្ញុំប្រពន្ធទៅជាយ៉ាងណា អនិច្ចាទុក្ខធ្ងន់ទឹកភ្នែកជោរជន់ មុនបែកពុំងា។