Canciones más populares de ខេម
Créditos
PERFORMING ARTISTS
ខេម
Vocals
COMPOSITION & LYRICS
ខេម
Songwriter
ដា ភ្លេង
Composer
ង៉ូវ សូរិន
Songwriter
PRODUCTION & ENGINEERING
ដា ភ្លេង
Recording Engineer
Letras
បងចងចាំ ថ្ងៃ៥មករា បងនិងកនិដ្ឋា យេីងបានរៀបការ ឆ្នាំចិតប្រាំមួយ(1976) រៀបការកម្សត់ ទ្រូងសែនទុក្ខព្រួយ ប្ដីមួយប្រពន្ធមួយ បេះដូងរលួយ អាណិតពន់ពេក។
អូននិងបង ឆ្លងគ្រប់បញ្ហា តាំងពីរៀបការ ១២មករា អង្គការបំបែក ក្រោយថ្ងៃរៀបការ ចិត្តប្ដីសង្វេគ បងស្រក់ទឹកភ្នែក កម្សត់អនេក បងនិងជីវា។
យុគខ្មៅអន្ធការ មហាវេទនា អរគុណភរិយា ស៊ូរួមវាសនា ទោះបីរូបបង ជាជនពិការ ក៏អូនមេត្តា ស្នេហាភក្ដី។
៥មករា ឆ្នាំចិតប្រាំពីរ(1977) ផនចយបងធី បានរៀបពិធី ខួបបងនិងស្រី ទោះជាមិនធំ តែធំពេកក្រៃ កលិយុគសម័យ ការគ្រប់គ្រងថ្មី រជ្ជកាលអង្គការ។
[Repeated/ច្រៀងសារឡេីងវិញ]
យុគខ្មៅអន្ធការ មហាវេទនា អរគុណភរិយា ស៊ូរួមវាសនា ទោះបីរូបបង ជាជនពិការ ក៏អូនមេត្តា ស្នេហាភក្ដី។
៥មករា ឆ្នាំចិតប្រាំពីរ(1977) ផនចយបងធី បានរៀបពិធី ខួបបងនិងស្រី ទោះជាមិនធំ តែធំពេកក្រៃ កលិយុគសម័យ ការគ្រប់គ្រងថ្មី រជ្ជកាលអង្គការ។
Written by: ខេម, ង៉ូវ សូរិន, ដា ភ្លេង