Canciones más populares de So Savoeun
Créditos
ARTISTAS INTÉRPRETES
So Savoeun
Intérprete
COMPOSICIÓN Y LETRA
កែវឯម និង សូសាវឿន
Letrista
Letra
ចិត្តអើយចំបែង ថ្លែងមិនអស់
ព្រោះព្រាត់ពីប្រុសអើយ គូស្នេហា
ស្រណោះថ្ងៃមុន គេងគន់ភក្ត្រា
ថ្ងៃនេះឃ្លាតឃ្លាអើយ ចោលស្រស់ស្រីអឺយ
ស្រណោះម្រាមដៃ បីត្រកង
អូនគេងអេះខ្នងអើយ ផ្គាប់ចិត្តប្តី
ថ្នមពីព្រលប់ ទល់រាត្រី
ខំយកចិត្តប្តីអើយ ទាំងថ្ងៃយប់អឺយ
ធ្លាប់គេងធ្លាប់គង ធ្លាប់កៀកកើយ
ផ្គាប់ប៉ុណ្ណឹងហើយអើយ នៅមិនគ្រប់
ទាញដៃចូលមុង ពីព្រលប់
ផ្គាប់ថ្ងៃផ្គាប់យប់អើយ គ្រប់វេលាអើយ
ប្រឹងផ្គាប់ណាស់ដែរ តែមិនគ្រាន់
ប្រឹងដល់ព្រះចន្ទអើយ ខ្លាចបែកគ្នា
អូនខ្លាចមេម៉ាយ ព្រៅកំព្រា
ខ្លាចប្រុសគ្រប់គ្នាអើយ គេមើលងាយអឺយ
អូនគេងម្នាក់ឯង រែងខ្លោចផ្សា
ខ្វះដៃសង្សារអើយ មកថ្នមកាយ
នឹកឡើងឆ្អែតចិត្ត ទ្រូងស្ទើរធ្លាយ
ព្រោះប្រុសឃ្លាតឆ្ងាយអើយ ដាច់មេត្តាអើយ
តើថ្ងៃណាទៅ ពៅវិលវិញ
ចិត្តនៅទន្ទេញអើយ ឈ្មោះស្នេហា
វិលមកភ្លាមភ្លាម ទៅម្ចាស់ចិន្តា
ពេលអូនរងាអើយ រាវរកបងអឺយ
Written by: កែវឯម និង សូសាវឿន